(បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងនិងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ត នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បន្ដយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន៥៤៧នាក់ (ស្រី២៦៩នាក់) នៅអនុវិទ្យាល័យតាហែន និងអនុវិទ្យាល័យឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។គោលបំណងនៃការផ្សព្វផ្សាយអប់រំនេះ ធ្វើឡើងដើម្បីចូលរួមលើកម្ពស់សុវត្ថិភាពចរាចរណ៍ សម្ដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ខណៈបញ្ហានេះបានក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់របស់ប្រទេសកម្ពុជា ហើយត្រូវទាមទារឲ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។ក្រុមការងារក៏បានណែនាំឲ្យសិស្សានុសិស្សទាំងអស់ជៀសឆ្ងាយពីគ្រឿងញៀន សូមកុំជឿតាមការអូសទាញពីមិត្តភក្តិ ឬនរណាម្នាក់ឡើយ សូមកុំចង់ដឹង ចង់សាកឲ្យសោះ ព្រោះថាគ្រឿងញៀនវាធ្វើបាត់បង់នូវសមត្ថភាពក្នុងការពិចារណាថាអ្វីខុស អ្វីត្រូវ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន ដែលឈានទៅដល់ការប្រព្រឹត្តនូវអំពើឧបាយមុខផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់អនាគតខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល។លោកប្រធានមន្ទីរ បានចូលរួមផ្តល់ជូននូវវិធានការណ៍នានា ដែលមានចែងក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានជាសារសង្ខេបខ្លីៗងាយយល់ និងងាយចងចាំគឺ សីលធម៌១១ចំណុច រួមមាន៖*១៖ មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត*២៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀនជាដាច់ខាត*៣៖ មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយគេងជាដាច់ខាត*៤៖ មិនត្រូវផ្ទុកអ្នកដំណើរលើសចំនួនកំណត់ជាដាច់ខាត*៥៖ មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់សំឡេងជាដាច់ខាត*៦៖ ត្រូវពាក់ខ្សែរក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត*៧៖ ត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែគន្លឹះឲ្យបានត្រឹមត្រូវ*៨៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងត្រូវប្រកាន់ស្ដាំជានិច្ច*៩៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រូវពិនិត្យកង់ ចង្កូត ហ្វាំង ភ្លើង បំភ្លឺ។ល។*១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់ និងអធ្យាស្រ័យគ្នា*១១៖ សូមកុំឈប់ ឬចតយានយន្តនៅតាមកន្លែងមានគំនូស ឬផ្លាកសញ្ញាហាមឃាត់សូមបញ្ជាក់ថា នៅក្នុងឱកាសនោះក្រុមការងារបានរៀបចំជាសំណួរចម្លើយ ដល់សិស្សានុសិស្សដែលឆ្លើយសំណួរបានត្រឹមត្រូវ នឹងទទួលបានមួកសុវត្ថិភាព១ ព្រមទាំងចែកជូនឯកសារពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍មួយចំនួនទៀតផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ