ខេត្តសៀមរាប៖ នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានបន្តដំណើរទៅកាន់ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីពិនិត្យ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្រូវនាងអំ។ សហគមន៍កសិកម្មទំនើបស្រូវនាងអំ គឺជាសហគមន៍កសិកម្មទំនើបដំបូងគេដែលបង្កើតឡើង បន្ទាប់ពីរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ កាលពីចុងឆ្នាំ២០២៣។ មានសមាជិកសរុប៦៧នាក់ សហគមន៍ទំនើបស្រូវនាងអំលាតសន្ធឹងលើផ្ទៃដី ៧២៨ហិកតា ក្នុងនោះ ៦៩៣ហិកតា ជាផ្ទៃដីដែលអាចធ្វើស្រូវបាន និង៣៥ហិកតា ជាដីរក្សាព្រៃ។បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ប្រធានសហគមន៍ ឯកឧត្តមរដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរនិងលើកទឹកចិត្តដល់សហគមន៍ ដែលបានប្រឹងប្រែងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចងក្រងប្រជាកសិករ ទៅជាសហគមន៍បែបទំនើប។ សហគមន៍កសិកម្មទំនើបដែលប្រមូលផ្ដុំកម្លាំងនិងធនធាន អនុវត្តការដាំដុះស្រូវដោយមានផែនការច្បាស់លាស់ មានការសម្របសម្រួលគាំទ្របច្ចេកទេស ទុន និងទីផ្សារ ពីសំណាក់ក្រសួង។ក្រៅពីផលិតកម្មស្រូវ ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងនូវទស្សនវិស័យដែលចង់ឃើញសហគមន៍កសិកម្មទំនើបស្រូវនាងអំ បន្តថែរក្សាដីព្រៃ ដែលជាផ្នែកមួយនៃការថែរក្សាបរិស្ថាន ទាក់ទាញទឹកភ្លៀង និងឈានទៅធ្វើកសិរុក្ខកម្ម ដើម្បីធ្វើយ៉ាងណាទាញយកប្រយោជន៍ឱ្យបានជាអតិបរិមាជូនដល់ប្រជាជននៅក្នុងតំបន់ ដោយមិនប៉ះពាល់ដល់ព្រៃឈើនិងបរិស្ថាន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ