ភ្នំពេញ៖ នារសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួប ពិភាក្សាការងារ ជាមួយលោក Mr.Nagase Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា (Minister/Deputy Chief of Mission,EOJ) ដោយមានការចូលរួមផងដែរពីឯកឧត្តម ជាថ្នាក់ដឹកនាំ លោក-លោកស្រីតំណាងអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូប។ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយបច្ចេកទេស និងគម្រោងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ភស្តុភារកម្មកម្ពុជា ការងារដែលកំពុងអនុវត្តពាក់ព័ន្ធលើការដឹកជញ្ជូនផ្លូវដែក កំពង់ផែ គម្រោងពង្រីក និងកែលម្អកំណាត់ផ្លូវមួយចំនួននៅក្នុងប្រទេសកម្ពុជា ការប្រមូលធាតុចូល និងការគាំទ្រផងដែរ។ជាមួយគ្នានេះ ភាគីជប៉ុន បានបង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសារៈសំខាន់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការងារវិស័យដឹកជញ្ជូនផ្លូវដែក ភស្តុភារកម្មកម្ពុជា ក៏ដូចជាគម្រោងនានាផងដែរ ។លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីបច្ចុប្បន្នភាពទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងគម្រោងសំខាន់ៗមួយចំនួន និងបានស្នើទៅកាន់ភាគីជប៉ុនឱ្យបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់វិស័យសាធារណការ និងដឹកជញ្ជូន ពិសេសគាំទ្រដល់ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការងារដឹកជញ្ជូនលើផ្លូវដែក ភស្តុភារកម្មកម្ពុជា និងដែលបានកំណត់ក្នុងផែនការមេគ្រប់ជ្រុងជ្រោយ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ