ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពុំមានការជាប់ពាក់ព័ន្ធអ្វី ទៅនឹងក្រុមហ៊ុន CIC
Wed,28 August 2024 (Time 03:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 88នាក់)

ភ្នំពេញ៖ ក្រុមអ្នកនាំពាក្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពុំមានការជាប់ពាក់ព័ន្ធអ្វីទាល់តែសោះ ទៅនឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដូចការចោទប្រកាន់របស់ការផ្សាយ ដែលគ្មានមូលដ្ឋានរបស់បុគ្គល គឹម សុខ នៅលើសារព័ត៌មាន ឌី ខេមបូឌាដេលី ខ្មែរ ។

ការចេញមកច្រានចោល និងបដិសេធយ៉ាងដាច់អហង្ការ របស់ក្រុមក្រមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ខាងលើនេះ ធ្វើឡើងនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ក្រោយពីមានការចោទប្រកាន់ ដែលគ្មានមូលដ្ឋានរបស់បុគ្គល គឹម សុខ ចុះផ្សាយដោយសារព័ត៌មាន ឌី ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) មកលើ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមភរិយារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា ជាប់ពាក់ព័ន្ធ នឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ។

យោងតាមសេចក្តីប្រកាសបដិសេធ ​របស់ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពុំមានការជាប់ពាក់ព័ន្ធ អ្វីទាល់តែសោះ ទៅនឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដូចការចោទប្រកាន់របស់ បុគ្គល គឹម សុខ នោះទេ។ បន្ថែមពីនេះ គណៈកម្មការស្តាក្រុមហ៊ុន និងមូលនិធិ នៃក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ី អាយ ស៊ី ផាតនើរ) ក៏បានចេញលិខិតបដិសេធ និងច្រានចោលព័ត៌មាន មិនពិត និងគ្មានមូលដ្ឋានរបស់ សារព័ត៌មាន ឌី ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) នេះ រួចហើយផងដែរ នៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២៤៣” ។

ក្នុងនោះក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា “លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនដែលប្រើប្រាស់តួនាទីជាភរិយារបស់ សម្តេចធិបតី ដើម្បីគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់ របស់បុគ្គលណា ម្នាក់នោះឡើយ ។ លោកជំទាវបណ្ឌិត តែងតែប្រកាន់ខ្ជាប់ នូវការបំពេញ តួនាទីយ៉ាងល្អប្រសើរ និងឥរិយាបទ ប្រកបដោយសេចក្តីថ្លៃថ្នូរ ក្នុងនាមជាឧត្តមភរិយារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងតែងតែ យកចិត្តទុកដាក់ខ្ពស់ និងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការសង្គម វប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍសង្គម” ។

អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានចាត់ទុកការផ្សាយប្រឌិតព័ត៌មានមិនពិត និងបានចោទប្រកាន់ទាំងបំពាន​ ជាទង្វើក្នុងចេតនាអាក្រក់បំផុត ដែលធ្វើឱ្យសាធារណជន​ មានការភាន់ច្រឡំ និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ លោកជំទាវបណ្ឌិត ក៏ដូចជាសម្តេចធិបតី និងក្រុមគ្រួសារ ដែលនេះជាទង្វើអសីលធម៌ និងថោកទាប បំផុតក្នុងនាមជាមនុស្ស ។

គួរបញ្ជាក់ថា ការចេញផ្សាយរបស់សារព័ត៌មាន ឌី ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) ជុំវិញការចោទប្រកាន់ខាងលើនេះ ធ្វើឡើងបន្ទាប់ពី មានការចាប់ខ្លួនលោក គុយ វ៉ាត ដែល​មាន​តួនាទី​ជា​អតីតប្រធាន​ក្រុមប្រឹក្សាភិបាល ​របស់​ក្រុមហ៊ុន CIC និង​ជា​ម្ចាស់​ហាង Park Cafe កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ