ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកសារព័ត៌មានដែលបំពេញការងារគ្មានច្បាប់អនុញ្ញាត គឺមិនស្ថិតក្រោមការការពារនៃច្បាប់នោះទេ
Wed,28 August 2024 (Time 10:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការក្រើនរំលឹក និងអំពាវនាវដល់អ្នកសារព័ត៌មាន ដែលមិនទាន់បានចុះបញ្ជីនៅក្រសួងព័ត៌មាន សូមអញ្ជើញមកបំពេញបែបបទចុះបញ្ជីឲ្យបានត្រឹមត្រូវ ដើម្បីអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងទទួលបានការការពារស្របតាមផ្លូវច្បាប់ ចំពោះអ្នកសារព័ត៌មានដែលគ្មានច្បាប់អនុញ្ញាត គឺជួបការលំបាក មិនស្ថិតក្រោមការការពារនៃច្បាប់នោះទេ។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្នមានអ្នកសារព័ត៌មានចំនួនប្រមាណ ១០,០០០នាក់(មួយមុឺននាក់) ក្នុងនោះមានអ្នកសារព័ត៌មានចំនួន ៨,០០០នាក់(ប្រាំបីពាន់) បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយក្រសួងមានមេធាវីជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវតាមច្បាប់ និងតាមក្រមសីលធម៌អ្នកសារព័ត៌មាន។

ការថ្លែងដូច្នេះក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» ដែលរៀបចំឡើងដោយមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹតការ នៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការក្រសួងព័ត៌មាន ដែលមានអ្នកចូលរួមពី អ្នកសារព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា សរុបប្រមាណ ៦០នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ