(បាត់ដំបង)៖ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សមាជិក សមាជិកាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងលោក ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង និងលោក ព្រុំ វត្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាអនុប្រធានផ្នែកដឹកជញ្ជូន នៃស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន តំណាងលោក ឈួន វិន ប្រធាន ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន។ថ្លែងក្នុងឱកាសនោះ លោក ព្រួញ រិទ្ធថា បានលើកឡើងថា ការៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តបាត់ដំបង ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពី សុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យសង្គមជាតិ មានសុខសន្តិភាព ពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកំពុងបន្តអភិវឌ្ឍផ្លូវស្ពាន តភ្ជាប់ទៅគ្រប់ទិសតំបន់ ក្នុងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាង ដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា មានលក្ខណៈល្អប្រសើរជាបន្តបន្ទាប់ អាចមានលទ្ធភាពទិញនូវម៉ូតូ រថយន្ត ស្ទើរតែគ្រប់ក្រុមគ្រួសារដើម្បីធ្វើដំណើរ ទំនាក់ទំនងទេសចរណ៍ និងធ្វើពាណិជ្ជកម្ម ផ្លាស់ប្តូរផលិតផលនៅក្នុងផ្ទៃប្រទេស និងជាមួយប្រទេសជិតខាងយ៉ាងមមាញឹក។លោក និងថ្នាក់ដឹកនាំខេត្ត ក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនគ្រួសារ ស.ស.យ.ក. ដែលបានចូលរួមយ៉ាងសកម្មផុលផុស ក្នុងការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានកែប្រែឥរិយាបថ នៃការបើកបរដោយបានបង្កើនការប្រុងប្រយ័ត្ន រក្សា សណ្តាប់ធ្នាប់ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ព្រមទាំងបានចូលរួមក្នុងចលនាសង្គម ព្រមទាំងកម្មវិធីអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមគោលដៅ និងទីសាធារណៈ បានយ៉ាងល្អប្រសើរនាពេលកន្លងមក។ទន្ទឹមនឹងនេះ លោកសូមកោតសរសើរចំពោះមន្ត្រីអនុវត្តច្បាប់ រួមមាន អាជ្ញាធរដឹកនាំថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កងរាជអាវុធហត្ថ មន្ទីរសុខាភិបាល និងមន្ទីរស្ថាប័នពាក់ព័ន្ធនានា ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ ក្នុងការផ្សព្វផ្សាយអប់រំច្បាប់ ការរឹតបន្តឹងការអនុវត្តច្បាប់ ការធ្វើវិស្វកម្មផ្លូវថ្នល់ និងការសង្គ្រោះជនរងគ្រោះ ដែលតាមរយៈវិធានការទាំងនេះ បាននាំមកនូវការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានមួយកម្រិតផងដែរ។ទោះបីជាមានការខិតខំទាំងនេះក្តីក៏ យើងមើលឃើញថា នៅតែមានប្រការដែលគួរឲ្យសោកស្តាយនូវការបន្តកើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយកត្តាគ្រោះថ្នាក់ចរាចរណ៍នេះ ក៏នៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែងបន្តកើតមានក្នុងទិដ្ឋភាពរន្ធត់សោកសង្រេងចំពោះការបាត់បង់ជីវិតមនុស្សជាទីស្រលាញ់ ដែលអ្នកខ្លះជាបង្អែកដ៏សំខាន់ នៅក្នុងគ្រួសារ និងជាធនធានដ៏មានសក្តានុពលរបស់ជាតិ ព្រមទាំងមានការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋ និងឯកជនថែមទៀតផងដែរ។លោក ព្រុំ វត្ថា សូមអំពាវនាវដល់ស.ស.យ.ក ត្រូវធ្វើការអប់រំបន្ត ដល់ក្រុមគ្រួសារ និងមិត្តភ័ក្រប្រជាពលរដ្ឋទូទៅឲ្យនាំគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានល្អ នៅពេលបើកបរយាន្តជំនិះគ្រប់ប្រភេទ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ព្រោះបច្ចុប្បន្នអាត្រាស្លាប់ និងរបួសនៅតែកើនខ្ពស់ ក្នុង១ថ្ងៃស្លាប់៥នាក់ ដោយតួលេខនៅមិនទាន់បានចុះ នៅសល់កម្រិតទាបនៅឡើយ។លោកបន្ដថា សុវត្ថិភាពចរាចរណ៍គឺជាបញ្ហាសុខភាពសាធារណៈដែលទាមទារ ឲ្យមានការដោះស្រាយបន្ទាន់ ខណៈចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែមានកម្រិតខ្ពស់ គួរឲ្យកត់សម្គាល់ និងកើនឡើងកាន់តែច្រើន ជាបញ្ហាចាំបាច់ចំពោះមុខដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នា ដោះស្រាយដែលមិនត្រូវចាត់ទុកថា ជាភារកិច្ចផ្តាច់មុខរបស់ក្រសួង ឬស្ថាប័ន ឬបុគ្គលណាមួយនោះឡើយ។តាមការប៉ាន់ប្រមាណគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យប្រទេសកម្ពុជា ខាតបង់ថវិកាក្នុងមួយឆ្នាំៗរហូត ដល់រាប់រយលានដុល្លារ ដោយមិនគិតពីផលលំបាកសង្គម ដូចជាការបន្សល់ទុកជនពិការ កុមារ កំព្រា ស្ត្រីមេម៉ាយ និងធ្វើឲ្យគ្រួសារមួយចំនួនធ្លាក់ទៅក្នុងស្ថានភាពក្រីក្រជាដើម។ល។ មូលហេតុចម្បង ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនលើសលប់ គឺដោយសារកត្តាមនុស្សដែលយើងកត់ សម្គាល់ឃើញថា អ្នកបើកបរយានយន្តភាគច្រើននៅមិនទាន់គោរពអនុវត្តច្បាប់ បើកបរយានយន្តលើស ល្បឿនកំណត់ មិនគោរពសិទ្ធិអា ទិភាព មិនប្រកាន់ស្តាំ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរក្នុង ស្ថានភាពស្រវឹងជាដើម ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ក្នុងឱកាសនៃការផ្សព្វផ្សាយនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមស្ថាប័នយុវជន ស.ស.យ.ក. ខេត្ត លោកសូមអំពាវនាវដល់គ្រប់ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងបងប្អូនគ្រួសារ ស.ស.យ.ក.ទាំងអស់ សូមបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងសហការគ្នា ឲ្យកាន់តែសស្រាក់សស្រាំ ស្អិតរមួតបន្ថែមទៀត ដើម្បីចូលរួមផ្សព្វផ្សាយ និងអនុវត្តច្បាប់ បទបញ្ញត្តិច្បាប់ចរាចរណ៍ដែលមានជាធរមាន ដើម្បីឈានទៅរកការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់របួស និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ