ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកណ្ដាល ជំរុញឱ្យអង្គភាពច្រកចេញចូលតែមួយ ត្រូវខិតខំដោះស្រាយសេវាដែលមានការយឺតយ៉ាវជូនពលរដ្ឋឱ្យបានទាន់ពេលវេលា
Tue,27 August 2024 (Time 03:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 68នាក់)

(កណ្ដាល)៖ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការបម្រើសេវាដោយអង្គភាពច្រកចេញចូលតែមួយ របស់សាលាខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីឱ្យការបម្រើសេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់, លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញឱ្យអង្គភាពច្រកចេញ-ចូលតែមួយខេត្ត ត្រូវខិតខំដោះស្រាយនូវសេវាដែលមានការយឺតយ៉ាវជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ក្នុងចំណោមសេវាប្រមាណជា៧០៥ ដែលអង្គភាពមាន ត្រូវបានលោកអភិបាលខេត្តកណ្ដាល បានណែនាំដល់អង្គភាពច្រកចេញចូលតែមួយ ត្រូវរៀបចំដាក់តែសេវាណាសំខាន់ៗមុន មិនរញ៉េរញ៉ៃ កាត់បន្ថយភាពស្មុកស្មាញ ដើម្បីជួយសម្រួល និងចំណេញពេលវេលាដល់ប្រជាពលរដ្ឋងាយស្រួលមើល ក្នុងស្វែងរកសេវាដែលពួកគាត់ត្រូវការ ។

មិនតែប៉ុណ្ណោះ លោកអភិបាលខេត្តណែនាំឱ្យអង្គភាពត្រូវរៀបចំក្រុមការងារ ដើម្បីចុះជួបផ្ទាល់ដល់មូលដ្ឋានជាមួយអ្នកដែលត្រូវទទួលសេវា ដើម្បីផ្សព្វផ្សាយ ពន្យល់ណែនាំ និងលើកទឹកចិត្តឱ្យពួកគាត់មកទទួលយកសេវារបស់អង្គភាពច្រកខេត្ត សំដៅងាយស្រួលដល់ការងារគ្រប់គ្រងរវាងអ្នកដែលមកទទួលសេវា និងអ្នកដែលមិនព្រមមកទទួលសេវា ជាពិសេសមន្ទីរដែលមិនមានអ្នកមកទទួលសេវា ក៏ត្រូវចុះធ្វើការស្វែងយល់ ជាមួយអ្នកទទួលសេវា ដើម្បីជំរុញលើកទឹកចិត្ត ឱ្យពួកគាត់មកទទួលសេវារបស់មន្ទីរ តាមរយៈអង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្តផងដែរ។

សូមបញ្ជាក់ផងដែរថា អង្គភាពច្រកចេញចូលតែមួយសាលាខេត្តកណ្ដាល មាន១៤ វិស័យរួមមាន៖ ការងារនីត្យានីកូកម្ម ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការ និងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យបរិស្ថាន វិស័យឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍ វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្មើរនឹង ៧០៥សេវា ដែលក្រសួង ស្ថាប័ន ថ្នាក់ជាតិបានប្រតិភូកម្មឱ្យមករដ្ឋបាលខេត្ត ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យនៅកន្លែងតែមួយ ក្នុងគោបំណងប្រមូលផ្តុំ និងបង្ខិតសេវានានាឱ្យជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួលក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ បានងាយស្រួលឆាប់រហ័ស ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ