ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងសាធារណការបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារនិងផ្សព្វផ្សាយយន្តការអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់
Tue,27 August 2024 (Time 10:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 86នាក់)

ភ្នំពេញ ៖ លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងផ្សព្វផ្សាយយន្តការអនុវត្តការងារដល់ស្ថានីយជញ្ជីងទូទាំងរាជធានី-ខេត្ត ដែលកិច្ចកិច្ចប្រជុំនេះមានការចូលរួមពី លោកអនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធាន អនុប្រធាន សមាជិក សមាជិកា លេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងគ្រប់អនុប្រធានស្ថាននីយជញ្ជីង។

កិច្ចប្រជុំនេះដើម្បីពិនិត្យលើរបាយការណ៍ និងវឌ្ឍនភាពការងារប្រចាំខែ សម្រាប់គ្រប់អនុប្រធានស្ថានីយ និងផ្សព្វផ្សាយយន្តការអនុវត្តការងារមួយចំនួនដែលបានដាក់ចេញដល់មន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងពិនិត្យពិភាក្សាលើបញ្ហាប្រឈមនានាដែលតែងកើតមានក្នុងពេលអនុវត្តការងាររបស់មន្រ្តីជញ្ជីង ក្នុងគោលដៅធ្វើឱ្យការងារ គ្រប់គ្រងការងារត្រួតយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់កាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយការដឹកលើសទម្ងន់បំផ្លាញផ្លូវជាតិ និងជាការចូលរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍លើដងវិថីផងដែរ។

លោក សេង ឈួន បានណែនាំដល់មន្ត្រីតាមស្ថានីយឱ្យពង្រឹងការអនុវត្តការងារដែលមានចែងក្នុងបទដ្ឋានគតិយុត្តឱ្យបានកាន់តែប្រសើរ និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារ គោរពឋានានុក្រមការងារ ព្រមទាំងសហការល្អជាមួយដៃគូពាក់ព័ន្ធ ដើម្បីឲ្យការអនុវត្តការងារមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ