(បាត់ដំបង)៖ គណៈប្រតិភូគណៈកម្មការទី៥នៃព្រឹទ្ធសភា ដឹកនាំដោយលោកបណ្ឌិត ចែម វីឌ្យា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងសមាជិកអមដំណើរ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។កិច្ចជំនួបសំណេះសំណាលនិងពិភាក្សានេះ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីសិក្សាឈ្វេងយល់ អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ ស្តីពីការងារ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើវិស័យនានា នៅតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង និងនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូនខេត្តបាត់ដំបង នៅឯសាលប្រជុំ សាលាខេត្តបាត់ដំបង។លោក សុខ លូ បានជម្រាបជូនដល់ប្រតិភូ អំពីវឌ្ឍនភាពការងារលើគ្រប់វិស័យ និងការរីកចម្រើនរបស់ខេត្ត ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងវិស័យផ្សេងៗ ក៏ដូចជាការលើកឡើងរបស់អាជ្ញាធរស្រុកកំរៀង, ស្រុកសំពៅលូន និងជំនាញពាក់ព័ន្ធនានាផង។បន្ទាប់ពីបានស្តាប់របាយការណ៍របស់អភិបាលខេត្តរួចមក,លោកបណ្ឌិត ចែម វីឌ្យា ប្រធានគណៈកម្មការដើម្បីសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ ស្តីពីការងារ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើវិស័យនានា នៅតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង និងនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅឯសាលប្រជុំសាលាខេត្តបាត់ដំបង។លោក បណ្ឌិតប្រធានប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត ដែលខិតខំបំពេញការងារជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវគោលនយោបាយជាច្រើនដល់មន្រ្តីអនុវត្តច្បាប់ ទៅតាមជំនាញរបស់ខ្លួន កាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព។លោកបានបន្តថា បេសកកម្មរបស់គណៈប្រតិភូព្រឹទ្ធសភានាពេលនេះ គឺដើម្បីចូលរួមចំណែកនៅក្នុងការលើកកម្ពស់ការ អនុវត្តយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់លើ ការអនុវត្តការងារ ល្អប្រសើ សមធម៌ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាង មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា នាពេលអនាគត។បន្ទាប់ពីជំនួបពិភាក្សាការងារមួយព្រឹករួច គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភាទាំងអស់ និងអាជ្ញាធរពាក់ព័ន្ធ មួយចំនួនអមដំណើរ ដើម្បីចុះពិនិត្យសិក្សាស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងគោលនយោបាយនានា នៅតាមស្រុកជាយដែនកម្ពុជា-ថៃ ទាំង២ស្រុកជាក់ស្តែងផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ