(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពុងធំ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង នៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ ជាលើកទី០២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានថ្លែងថា លោកមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានជួបសាកសួរសុខទុក្ខ សុខុមាលភាពរបស់ប្អូនៗបន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាល នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាពេលកន្លងមកត្រូវបានប្រធានគ្រប់គ្រងវគ្គបណ្តុះបណ្តាលចាត់បញ្ជូនឱ្យចុះធ្វើកម្មសិក្សានៅអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ តាមគោលដៅរៀងៗខ្លួន គឺដើម្បីផ្សារភ្ជាប់រវាងទ្រឹស្ដី និងការអនុវត្តជាក់ស្តែង ដើម្បីសម្រេចបានលទ្ធផលស្របតាមផែនការ របស់សាលាបណ្ឌិត្យសភានគរបាលកម្ពុជា។លោកឧត្តមសេនីយ៍ត្រីស្នងការ បានផ្ដាំផ្ញើដល់សិស្សនាយនគរបាល ត្រូវគោរពបទវិន័យ របស់កងកម្លាំងនគរបាលជាតិ, សាមគ្គីភាពល្អ, យកចិត្តទុកដាក់ស្ដាប់សាកសួរកត់ត្រា ទទួលយក បទពិសោធន៍ ចំណេះដឹង ក្នុងការបំពេញភារកិច្ចជាប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ តាមគោលដៅនីមួយៗ យកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន អនុវត្តសម្រេចជោគជ័យ តាមការរំពឹងទុក។លោកឧត្តមសេនីយ៍ត្រី ហេង សុផល សង្ឃឹមជឿជាក់ថាបន្ទាប់ពីប្អូនៗ បញ្ចប់វគ្គបណ្ដុះបណ្ដាលនាពេលខាងមុខវិលត្រលប់មកបម្រើការងារនៅអង្គភាពវិញនាំយកចំណេះដឹង បទពិសោធន៍ ចូលរួមអនុវត្តន៍តួនាទីភារកិច្ចជំនាញ សម្រេចជោគជ័យ ស្របតាមគោលនយោបាយថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ។សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក សេង វណ្ណគីម នាយការិយាល័យបណ្តុះបណ្តាល បានឱ្យដឹងថា សិស្សនាយនគរបាល-សិស្សនាយនគរបាលរងចំនួន២៧នាក់ ស្រី ១០នាក់ ដែលកំពុងសិក្សាត្រូវចុះធ្វើកម្មសិក្សា និងអនុវត្តការងារជាក់ស្ដែងចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ