(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ បានសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលខេត្តកំពង់ធំ បន្ទាប់ពីបានប្រកាសចូលកាន់តំណែងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានជួបផ្ទាល់ដើម្បីសាកសួរសុខទុក្ខ សុខុមាលភាពការអនុវត្តតួនាទី ភារកិច្ច របស់កងកម្លាំងតាមបណ្តាការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក នាឱកាសនេះ ព្រមទាំងបានថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំ និងរៀមច្បងស្នងការមុនៗ ដែលបានបន្សល់ទុកនូវសមិទ្ធផលស្នាដៃជាច្រើនសម្រាប់អង្គភាព ស្នងការដ្ឋាន។លោកស្នងការ បានចាត់ទុកថា សមិទ្ធផលនេះ គឺកើតឡើងពីកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងកម្លាំងទាំងអស់សមិទ្ធផល និងស្នាដៃវិសេសវិសាលខាងលើនេះកើតចេញពីសាមគ្គីភាពផ្ទៃក្នុងរបស់កងកម្លាំង រួមគ្នាជាធ្លុំមួយមាន ឆន្ទៈ មុះមុត ធ្វើការងារ មានភាពស្មោះត្រង់ទៅវិញទៅមក និងមានការទទួលខុសត្រូវខ្ពស់លើការងារដែលថ្នាក់ដឹកនាំប្រគល់ជូនទើបឈានទៅសម្រេចបានលទ្ធផលជាបន្តបន្ទាប់។លោកបានណែនាំឲ្យថែរក្សាវប្បធម៌សាមគ្គីភាព ដើម្បីកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងសង្ឃឹមថាថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ចូលរួមពិភាក្សាផ្លាស់ប្តូយោបល់ ចែករំលែកបទពិសោធន៍ ការងារល្អៗ ជូនគ្នាទៅវិញទៅមក ដើម្បីបន្តនិរន្តរភាព ក្នុងការថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយបញ្ហាអសកម្មនានាក្នុងអង្គភាពដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យ បន្ថែមទៀត តាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ និងយន្តការ កំណែទម្រង់របស់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលនីតិកាលទី៧។លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានផ្តាំផ្ញើដល់អស់លោក លោកស្រីមន្ត្រីនគរបាលគ្រប់រូប បើមានក្ដីកង្វល់បញ្ហាប្រឈមសូមទំនាក់ទំនងរាយការណ៍ មកថ្នាក់ដឹកនាំអង្គភាព ដើម្បីប្រធានអង្គភាព មានមូលដ្ឋានដោះស្រាយជូនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ