ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចធិបតី ៖ មួយឆ្នាំនេះ រាជរដ្ឋាភិបាល រក្សាបានសុខសន្តិភាព និងសេចក្ដីសុខជូនពលរដ្ឋ
Thu,22 August 2024 (Time 01:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 58នាក់)

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេល មួយឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាលថ្មី បានថែរក្សាការពារយ៉ាងមុតមាំ នៃសុខសន្តិភាព និងស្ថេរភាពសង្គម ជូនប្រជាពលរដ្ឋ។

នាឱកាសអញ្ជើញ ជាអធិបតីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ នៅវិមានសន្ដិភាព នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ការទទួលបានវត្ថុបុរាណខ្មែរមកវិញពេលនេះ គឺជាជួបជុំនៃដួងព្រលឹងដូនតាខ្មែរ ដែលបានបន្សល់ទុកឲ្យ កូនចៅខ្មែរជំនាន់ បន្ទាប់ពីកម្ពុជាបានចេញផុត ពីភ្លើងសង្គ្រាម ហើយមានសុខសន្តិភាពពេញលេញ។

សម្ដេចធិបតី បន្ដថា សុខសន្តិភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនខ្មែរ ហើយថ្ងៃនេះ ក៏ជាខួបមួយឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាល៧ ។

សម្ដេចធិបតី បានថ្លែងថា «តើរូបបដិមាទាំងនេះ ហេតុអី្វបានចេញពីស្រុកខ្មែរ? ដោយសារយើងបែកបាក់ ប្រសិនជាយើងសុខសន្ដិភាព ចោរមិនអាចលួច ទៅបានរូបប៉ុណ្ណឹងៗ។ខួបមួយឆ្នាំរបស់រាជរដ្ឋាភិបាល ដែលថា យើងអាចថែរក្សាបានស្ថិរភាព នូវសន្ដិភាព និងសេចក្ដីសុខជូនប្រជាពលរដ្ឋ នៅថ្ងៃនេះ យើងអាចប្រារព្ធពិធីនេះបាន ដោយទូទាំងប្រទេស មិនមានភ្លើងសង្គ្រាម មិនមានការបែកបាក់»៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ