ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីសុខាភិបាល ស្នើអង្គការដៃគូបន្ដជួយសហការគំាទ្រពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងផ្នែករូបភាពវេជ្ជសាស្ត្របន្ថែមទៀតសម្រាប់កម្ពុជា
Thu,22 August 2024 (Time 11:03 AM)
ដោយ ៖ (ចំនួនអ្នកអាន: 58នាក់)

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិកដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត Brad Wenstrup សភាតំណាងរាស្រ្តនៃរដ្ឋអូហៃយ៉ូសហរដ្ឋអាមេរិក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយសហប្រតិបត្តិការបច្ចេកទេសដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ The United States Agency for International Development (USAID) និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ Center for Disease Control and Prevention (US-CDC) ដែលបានសហការចូលរួមគាំទ្រក្រសួង សុខាភិបាល និងរួមចំណែកលើកកំពស់សុខភាពមាតា កុមារ និងទារក សុខុមាលភាពប្រជាជនកម្ពុជា និងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធថែទាំសុខភាព នៅប្រទេសកម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃការរាត្បាតដោយជំងឺកូវីដ-១៩។
ឯកឧត្តមវេជ្ជបណ្ឌិត Brad Wenstrup សភាតំណាងរាស្រ្តនៃរដ្ឋអូហៃយ៉ូសហរដ្ឋអាមេរិកបានសម្តែងភាពរីករាយចំពោះសមិទ្ធផលដែលបានកើតឡើងក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋ អាមេរិក។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការខិតខំរវាងសុខាភិបាលនៃប្រទេសទាំងពីរលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ការពង្រឹងសមត្ថភាពលើការទប់ស្កាត់ ស្វែងរក និងឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈពិភពលោក និងបានស្នើជំនួយគាំទ្រពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងផ្នែករូបភាពវេជ្ជសាស្ត្របន្ថែមទៀតសម្រាប់កម្ពុជា នៅតាមមន្ទីរពេទ្យរាជធានី ខេត្ត និងផ្នែកសង្គ្រោះបន្ទាន់ ដែលនេះជាផែនការអាទិភាពសុខាភិបាល ក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល ទូទាំងប្រទេស។
ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវអំណរគុណដល់សហរដ្ឋអាមេរិក តាមរយៈឯកឧត្តមសភាតំណាងរាស្រ្ត និងស្ថានទូតសហរដ្ឋអាមេរិក ជាពិសេសទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក (US-CDC) ដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ