ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព
Wed,21 August 2024 (Time 01:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 95នាក់)

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានវាយតម្លៃខ្ពស់ ចំពោះការអប់រំ តាមបែបសាសនានិងវិទ្យាសាស្ត្រ ដើម្បីជំរុញឱ្យជាតិ មានការអភិវឌ្ឍប្រកបដោយចីរភាព ។

នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សសម័យឌីជីថល» នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍អន្តរជាតិជ្រោយចង្វារ ឧបនាយករដ្ឋមន្ត្រី ស សុខា បានកត់សម្គាល់ថា ភាពសុខុដុមរមនា នៃសាសនាក្នុង ព្រះរាជាណាចក្រកម្ពុជា ទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រឹស្តសាសនា បានបង្ហាញអំពីមោទកភាពជាតិខ្មែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា សុខុដុមនីយកម្ម ការទំនាក់ទំនងសហការរួមគ្នាជាធ្លុងមួយក្នុងការកសាងអំពើល្អខាងសាសនា គឺជាការបណ្តុះនូវពុទ្ធិ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព ជាពិសេសគឺការអប់រំបញ្ញាស្មារតី គុណធម៌ និងសីលធម៌របស់ប្រជាជន ក្នុងបរិបទសម័យកាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿនជាសកល នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានគូសបញ្ជាក់ដែរថា ការអប់រំកាយ វាចា ចិត្ត និង បញ្ញាស្មារតីតាមបែបសាសនា ពិតជាមានសារៈសំខាន់ ដែលអាចជួយឱ្យប្រជាជន បានយល់ដឹងអំពីគុណ និងទោស បុណ្យនិងបាប កុសលនិងអកុសល មានហេតុមានផល អ្វីដែលគួរប្រព្រឹត្ត និងអ្វីដែលមិនគួរប្រព្រឹត្ត ហើយមានការព្យាយាមប្រព្រឹត្តខ្លួនឱ្យល្អទៅក្នុងសេចក្តីសុខជាប្រក្រតីគឺ ការរស់នៅប្រកបដោយសីលធម៌ សេចក្តីថ្លៃថ្នូរ ចេះគោរពឱ្យតម្លៃគ្នា មិនតាំងចេតនា បំផ្លាញគ្នា មានសាមគ្គីភាពជាមួយគ្នា ចេះជួយយកអាសារគ្នា មានស្មារតីនឹងនរ រឹងមាំ និងមិនលង់តាមកលល្បិចបោក បញ្ឆោតតាមគ្រប់រូបភាព ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍រម្លឹកបន្ថែមថា ក្រោយការ រំដោះក្នុងថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនដែលនៅសេសសល់ ពីសេចក្តីស្លាប់បានទទួល នូវសិទ្ធិសេរីភាព ពេញលេញក្នុងការគោរពជំនឿសាសនាឡើងវិញ រហូតមកដល់ពេលច្ចុប្បន្ននេះ ចំនួនវត្តអារាមនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា មានរហូតដល់ទៅជាង ៥ ០០០វត្ត ព្រមទាំងព្រះវិហារគ្រឹស្តសាសនា និងឥស្លាមសាសនា គ្របដណ្តប់ស្ទើរគ្រប់ឃុំ សង្កាត់ រហូតដល់ភូមិ និងមានបុព្វជិតរាប់ម៉ឺនអង្គ ដែលអាចផ្តល់នូវឱវាទដល់ប្រជាជន តាមការទេសនាដោយផ្ទាល់ និងតាមប្រព័ន្ធផ្សព្វផ្សាយកម្មវិធីឌីជីថល ដើម្បីជួយចម្រើនវិស័យសង្គមកិច្ច និងវិស័យសេដ្ឋកិច្ចសង្គម។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានស្នើឱ្យក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ និងងាយស្រួល ក្នុងការអនុវត្តសកម្មភាពការអប់រំ បង្ការទប់ស្កាត់បទល្មើស ជួញដូរមនុស្សនិងបទល្មើស ពាក់ព័ន្ធព្រមទាំងជួយបង្កលក្ខណៈងាយស្រួល ដល់សកម្មភាពបែបសាសនាអប់រំប្រជាជន ដើម្បីធានាបាននូវការអភិវឌ្ឍ សង្គមប្រកបដោយចីរភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ