ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយនិស្សិតជ័យលាភី អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ទាល់សម្រាប់ទៅបន្តការសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៧៤ រូប។ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា កត្តាសុខសន្តិភាព ដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន បានអនុញ្ញាតឱ្យសិស្ស និស្សិត យុវជនកម្ពុជា មានឱកាសប្រឡង យកអាហារូបករណ៍ ទៅសិក្សានៅបរទេស ដើម្បីទទួលបានការអប់រំបន្ថែម ព្រមទាំងឱកាសសិក្សារៀន សូត្រទាំងជំនាញ ភាសា និងបច្ចេកវិទ្យាថ្មីៗ ដើម្បីក្លាយជាមូលធនមនុស្សរបស់កម្ពុជា នាពេលអនាគត។លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា និស្សិតម្នាក់ៗ គឺជាអ្នកការទូតរបស់កម្ពុជាមួយរូប ក្នុងការផ្សព្វផ្សាយពីការអភិវឌ្ឍ សុខសន្តិភាព ទេសចរណ៍ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ អត្តសញ្ញាណជាតិកម្ពុជា ទៅដល់បណ្តាប្រទេសដទៃ ឱ្យបានស្គាល់កាន់តែច្បាស់ និងរក្សាបាននូវកិត្យានុភាព របស់កម្ពុជា ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ