ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
តុលាការខេត្តពោធិ៍សាត់ចាត់វិធានការលើជនល្មើស ០២នាក់ពាក់ព័ន្ធនឹងបទល្មើស "រួមគំនិតក្បត់"
Sat,17 August 2024 (Time 08:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 88នាក់)

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៦ ខែសីហានេះ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់បានចេញសេចក្ដីប្រកាសព័ត៌មានចំនួន ២ ដោយឡែកពីគ្នាពាក់ព័ន្ធនឹងចំណាត់ការចោទប្រកាន់បុគ្គល ២រូបទាក់ទងទៅនឹងបទល្មើស "រួមគំនិតក្បត់"។

ក្នុងនោះផងដែរ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់បញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការ ស្រាវជ្រាវស៊ើបអង្កេត គណនីហ្វេសប៊ុក ដែលប្រើប្រាស់ដោយឈ្មោះ សុក ជា នៅ ចំណុចច្រកព្រាល ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយកំលាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះសុក ជា ហៅ វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កសិករ កម្រិតវប្បធម៌ថ្នាក់ទី១២ មានទីលំនៅបច្ចុប្បន្ននៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបានដកហូតទូរស័ព្ទម៉ាក Iphone ពណ៌ស ចំនួន ០១គ្រឿង ។

ក្រោយពីបានសួរចម្លើយជនសង្ស័យ ពិនិត្យភស្តុតាងនានាជាឯកសារ ដែលមាននៅក្នុងសំណុំរឿង និងវត្ថុតាងដែលបានដកហូត តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៦៦០ អក/២៤ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពីបទ រួមគំនិតក្បត់ ប្រព្រឹត្តនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ បទល្មើសដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ។

ដោយឡែក នៅក្នុងសំណុំរឿងមួយផ្សេងទៀត អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់បញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតគណនី tik tok ដែលប្រើប្រាស់ដោយ ឈ្មោះ សន ច័ន្ទសាន ហៅ ញ៉េង ដែលបានសរសេរអត្ថបទក្នុងន័យគៀគរមហាជនឱ្យចូលរួមបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សន ច័ន្ទសាន ហៅ ញ៉េង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ជាងផ្ទះ កម្រិតវប្បធម៌ថ្នាក់ទី០៨ថ្មី ទីលំនៅបច្ចុប្បន្នភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងបានដកហូតទូរស័ព្ទម៉ាក VIVO ពណ៌ខៀវ ចំនួន០១ គ្រឿង។

ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាជាឯកសារដែលមាននៅក្នុងសំណុំរឿង វត្ថុតាងដែលបានដកហូត តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ៖ ២៦៦២ អ.ក/២៤ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពីបទ រួមគំនិតក្បត់ ប្រព្រឹត្តនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៥ឆ្នាំ ដល់ ១០ឆ្នាំដូចគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ