ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបឡើងថ្មី ប្តេជ្ញាយ៉ាងមុតមាំក្នុងការអនុវត្តតួនាទីភារកិច្ច របស់ខ្លួន!
Sat,17 August 2024 (Time 10:01 AM)
ដោយ ៖ (ចំនួនអ្នកអាន: 106នាក់)

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប មានការរៀបចំប្រារព្ធ ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបថ្មី ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពី អ្នកមុខអ្នកការ មន្ត្រីរាជការក្នុងខេត្ត ក្រៅខេត្ត ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនាពេលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើដល់មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ទើបតែងតាំងថ្មីយ៉ាងដូច្នេះថា៖ - អំពីការគ្រប់គ្រងផ្ទៃក្នុងកងរាជអាវុធហត្ថ ទី១គឺការគ្រប់គ្រងមនុស្ស សូមយកចិត្តទុកដាក់អប់រំបងប្អូនជាប្រចាំ។ ទី២ការគ្រប់គ្រងថែរក្សាមធ្យោបាយគ្រឿងបំពាក់ សូមបង្កាការឆេះខូចឬបាត់បង់។ ទី៣ ការកសាងអង្គភាព សូមថែក្សាអចលនទ្រព្យដែលមានស្រាប់និង កែលម្អរឬសាងសង់ថ្មីទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ - អំពីរបៀបរបបធ្វើការងារ ទី១ ត្រូវគ្រប់គ្រងឲ្យជាប់នូវព័ត៌មាន ទី២ត្រូវមានផែនការការងារ ទី៣មានផែនការត្រូវចាត់តាំងអនុវត្ត និងមានការត្រួតពិនិត្យដើម្បីកែតម្រូវ ហើយមានការលើកទឹកចិត្ត។ - ការអនុវត្តតួនាទីមន្ត្រីនគរបាលយុត្តិធម៌ សូមយកចិត្តទុកដាក់ផ្នែកនិតិវិធី និងរៀបំកន្លែងឃាត់ខ្លួនបណ្តោះអាសន្នត្រូវតាមស្តង់ដា។

ឆ្លើយតបទៅនឹងការផ្តាំផ្ញើរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបទើបតែងតាំងថ្មី បានប្តេជ្ញាយ៉ាងមុតមាំដូចតទៅ៖ ១- ប្តេជ្ញា! ស្មោះត្រង់អស់មួយជីវិត និងចូលរួមការពារ ជាតិ សាសនា ព្រះមហាក្សត្រ ​ ឱ្យបានស្ថិតស្ថេរគង់វង្ស ជាដាច់ខាត! ២- ប្តេជ្ញា! ចងចាំជានិច្ច និងចូលរួមការពារ ជាដាច់ខាត នូវសន្តិភាពដែលទទួលបានមកដោយលំបាក ដោយផ្តើមចេញ ពីវីរភាព របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលសម្តេច ហ៊ានយកជីវិតធ្វើដើមទុន ស្វែងរកការសង្គ្រោះជាតិ រហូតអាចជួយ ប្រជាជនកម្ពុជា ឲ្យរួចជីវិតផុតពី របបខ្មៅងងឹត ប៉ុល ពត ក្នុងថ្ងៃ៧មករា ១៩៧៩ និងបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ បញ្ចប់ អង្គការចាត់តាំងនយោបាយនិងយោធា ខ្មែរក្រហមទាំងស្រុង នាំមកនូវ សន្តិភាព និងការឯកភាពជាតិ ពេញលេញ ជាពិសេសក្នុងកាលៈទេសៈប្រឈមជាមួយ សភាពការណ៍រាតត្បាត នៃជំងឺឆ្លងកូវីដ-១៩ សម្តេចតេជោ បានដាក់ចេញ នូវវិធានការ អន្តរាគមន៍ជាច្រើន និងមានប្រសិទ្ធិភាព ក្នុងការប្រឆាំង កូវីដ- ១៩ បានស្តារនូវស្ថានភាព កម្ពុជា ឲ្យវិលមករក ភាពប្រក្រតីយ៉ាងឆាប់រហ័ស ជួយសង្គ្រោះ អាយុជីវិតប្រជាជនកម្ពុជាទូទាំងប្រទេសជាលើកទី២ បន្ទាប់ពីថ្ងៃ ៧មករា ១៩៧៩។ ៣-​ ប្តេជ្ញា! ចូលរួមការពារនិងអនុវត្ត នូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ក្លៀវក្លា ឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ជាដាច់ខាត! ៤- ប្តេជ្ញា! គោរពប្រតិបត្តិ និងអនុវត្តតាម រាល់អនុសាសន៍ បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឱ្យបានជាដាច់ខាត! ៥- ប្តេជ្ញា! រិតចំណងសាមគ្គីភាពផ្ទៃក្នុង កិច្ចសហការល្អជាមួយបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សំដៅពង្រឹងប្រសិទ្ធិភាពការងារ ឱ្យបានជាដាច់ខាត!

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ