ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី ៖ ពលរដ្ឋខ្មែរដ៏ច្រើនលើសលប់ មិនចង់ឃើញស្ថានភាពបែកបាក់ ដូចនៅបង់ក្លាដេស
Thu,15 August 2024 (Time 12:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 87នាក់)

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលប់ មិនចង់ឃើញស្ថានភាពបែកបាក់ ដុតប្រទេស ដូចនៅបង់ក្លាដេសនៅពេលនេះរហូតដល់ពេលអនាគតនៅកម្ពុជានោះទេ។

ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ដ្រី បន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅប្រទេសបានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសជាតិ។

នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី៩ នាព្រឹកថ្ងៃទី១៥ សីហា សម្ដេចធិបតីបានរំលឹកអ្នកដែលចង់ឲ្យកម្ពុជា ដូចនឹងប្រទេសបង់ក្លាដេស កុំធ្វើសកម្មភាពខុសច្បាប់អ្វីដែលមិនមានផលចំណេញឡើយចំពោះប្រទេសជាតិ និងប្រជាជន។ សម្ដេចថា ផ្ទុយទៅវិញ មានតែភាពវិនាសកម្ម ការវាយប្រហារគ្នា បង្កជាភាពវឹកវរដល់ប្រទេសជាតិតែប៉ុណ្ណោះ។

សម្ដេចធិបតីមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលជឿថា ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ មិនចង់ឃើញស្ថានភាពបែកបាក់ ដុតប្រទេសបែបនេះ (ដូចនៅបង់ក្លាដេស) នៅពេលនេះ រហូតដល់ពេលអនាគត នៅក្នុងប្រទេសកម្ពុជា»។

សម្ដេចធិបតីហ៊ុន ម៉ាណែតបន្ដថា ចំពោះអ្នកជជែកគ្នា តាមបណ្ដាញសង្គម ជជែកក៏ជជែកចុះ ប៉ុន្ដែត្រូវបញ្ចេញមតិដោយសីលធម៌ កុំធ្វើអ្វីដែលហួសព្រំដែន ដែលនាំឲ្យឈានទៅដល់បែកបាក់ដូចនៅបង់ក្លាដេស ឬអង់គ្លេស ដែលដុតប្រទេសទាំងមូល ហើយនាំទៅដល់ការប៉ះពាល់ដល់សេដ្ឋកិច្ច ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ