ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការរួបរួមឯកភាពជាតិដើម្បីថែរក្សាទឹកដីឲ្យគង់វង្ស។ សម្ដេចថា ការបាត់បង់ឯកភាពជាតិធ្វើឲ្យខ្មែរខ្សោយនឹងងាយណាស់ក្នុងការបាត់បង់ទឹកដី។ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកពីប្រវត្តិនៃការបែកបាក់ជាតិអស់៥០០ឆ្នាំដែលកើតឡើងដោយសារការបែកបាក់ផ្ទៃក្នុង។ សម្ដេចថាបញ្ហា CLV បើសិនជាគ្មានការយល់គ្នា ឯកភាពជាតិរវាងខ្មែរនិងខ្មែរទេ កង់ប្រវត្តិសាស្ត្រនឹងវិលជាន់ដានចាស់ឡើងវិញ។សម្ដេចថា៖ «មូលហេតុនៃការបាត់បង់ទឹកដីដោយសារតែយើងចេះតែឈ្លោះគ្នា។ បើយើងនៅរួមគ្នាឯកភាពជាមានរឿងអីនិយាយគ្នា មិនមានអំពើហិង្សា ប្រឈមដាក់គ្នា យើងនឹងខ្លាំង»។ជាមួយគ្នានេះសម្ដេចថាការកង្វល់ពីទឹកដីជាតិ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់គ្នា ហើយសម្ដេចក៏ទទួលស្គាល់នូវសិទ្ធិបញ្ចេញមតិ និងការបារម្ភរបស់ពលរដ្ឋផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ