(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាឱ្យអាជ្ញាធរក្រុង ស្រុកទប់ស្កាត់គ្រប់បទល្មើស និងបិទល្បែងស៊ីសង ដែលគ្មានអាជ្ញាប័ណ្ណ ក្មេងទំនើង និងបញ្ហាគ្រោះថ្នាក់ចរាចរ នៅមូលដ្ឋានរបស់ខ្លួន និងបញ្ហាផ្សេងៗដោយអនុវត្តទៅតាមជាក់ស្តែង និងពង្រឹងជាប្រចាំតាមផ្លូវច្បាប់ឱ្យបានល្អបន្ថែមទៀត។លោកបានថ្លែងបែបនេះ នៅនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាល ក្រុង ស្រុកទាំង១៤ កងកម្លាំងទាំងបី លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតចូលរួមផងដែរ។បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោក យ៉ូវ សេងគុណ នាយករដ្ឋបាលខេត្ត ជាអនុប្រធានលេខាធិការគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបងរួចមក, លោក សុខ លូ បានណែនាំរដ្ឋបាលក្រុងស្រុកអាជ្ញាធរ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តបង្រ្កាប ទប់ស្កាត់គ្រប់បទល្មើស និងបិទល្បែងស៊ីសង ដែលគ្មានអាជ្ញាប័ណ្ណ ក្មេងទំនើង និងបញ្ហាគ្រោះថ្នាក់ចរាចរ នៅមូលដ្ឋានរបស់ខ្លួននិងបញ្ហាផ្សេងៗដោយអនុវត្តទៅតាមជាក់ស្តែង និងពង្រឹងជាប្រចាំតាមផ្លូវច្បាប់ឱ្យបានល្អបន្ថែមទៀត និងបានលទ្ធផលការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។លោកបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តធ្វើថែមទៀតពង្រឹង និងការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីផ្សារនានា ព្រមទាំងជំរុញផ្សព្វផ្សាយ អប់រំច្បាប់ ចរាចរណ៍ឱ្យបានទូលំទូលាយបន្តទៀត ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរផងដែរ។ ចំពោះដាំកូនឈើកំពុងបន្តដាំរហូត ទាន់រដូវភ្លៀងចូលមកដល់ល្មម ធ្វើឱ្យកូនឈើយើង ងាយស្រួលដល់ការរលូតលាស់កូនឈើដែលបានដាំនោះផង។ក្នុងឱកាសនោះ លោកអភិបាលខេត្តបានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ ត្រូវចុះបង្រ្កាបគ្រឿងញៀននៅតាមក្លឹបកម្សាន្ត ខារ៉ាអូខេ និងទីកន្លែងខាងក្រៅ អំពីការជួញដូរ ប្រើប្រាស់គ្រឿងញៀន បង្ក្រាបឱ្យអស់ជាដាច់ខាតកុំមានបន្តទៀតបានឡើយ។លោក សុខ លូ បានបញ្ជាក់ថា យោងតាមរក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសព័ត៌មានថ្មីៗនេះថា ការតាំងស្លាកយីហោ ផ្សាយពាណិជ្ជកម្មនានា ដែលមានទីតាំងនៅជិតសាលារៀន វត្តអារាមនិងទីកន្លែងហាមឃាត់មួយចំនួនពិសេសការផ្សាយពាណិជ្ជកម្មស្រាបៀ មិនឱ្យមានបន្តទៀតឡើយ ពិសេសហាមលក់ស្រាបៀដល់អ្នកទិញដែលមានអាយុក្រោម ១៨ឆ្នាំផងដែរ។លោកបានបន្តថាអំពីបញ្ហាទឹកជំនន់ភ្លៀង សូមអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះប្រជាពលរដ្ឋយើងដែលរស់នៅជាប់ស្ទឹងសង្កែពិសេសអ្នករស់នៅខាងក្រោមស្ទឹង ដែលងាយរងគ្រោះជាងគេ ដល់ពលរដ្ឋយើងហើយ ត្រូវតាមដាន ជាប្រចាំចៀសវាងកើតមានបញ្ហាគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ពលរដ្ឋផងដែរ។ នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ សូមលោក លោកស្រី ចូលរួទាំងអស់គ្នាឱ្យបានច្រើនកុះករជាថ្ងៃប្រវត្តិសាស្រ្តចុចប៊ូតុង បើកការដ្ឋានសសងសង់ព្រែកជីកហ្វូណនតេជោ គ្រប់ទីកន្លែងដោយនាំគ្នា ទូងស្គរ គោះត្រដោក វាយរគាំង ដើម្បីអបអរសទរ ទាំងអស់គ្នាផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ