រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ បើកកិច្ចប្រជុំពិភាក្សា ស្តីពីការងាររៀបចំដែនដី និងនគរូបនីយកម្មក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រុងសៀមរាប
(ដៀមរាប)៖ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការងាររៀបចំដែនដី និងនគរូបនីយកម្មក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រុងសៀមរាប ក្រោមអធិបតីភាពលោក តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
កិច្ចប្រជុំនេះ គឺមានការអញ្ជើញចូលរួមពី លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងវត្តមានចូលរួមពីលោក អគ្គនាយក អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក អភិបាលក្រុង ស្រុក នាយករងរដ្ឋបាលសាលាខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ផងដែរ៕