ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង៦បន្ទប់ ខ្លោងទ្វារ និងរបងក្នុងអនុវិទ្យាឈើទាល ឃុំឈើទាល ស្រុកបាណន់
Wed,03 July 2024 (Time 03:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 92នាក់)

(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រនៃកម្ពុជា អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង ៦បន្ទប់ ខ្លោងទ្វារ និងរបងក្នុងអនុវិទ្យាឈើទាល ស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងអនុវិទ្យាឈើទាល ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង, លោក សុខ លូ អភិបាលខេត្ត, ប្រតិភូអមដំណើរ មន្ដ្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ទៀត។

សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានសហការសាមគ្គីគ្នាជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងបានជួយដោះស្រាយសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ពិសេសបានចូលរួម ថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឲ្យកាន់តែល្អប្រសើរជាលំដាប់។

សម្ដេចបានបន្តថា សមិទ្ធផលអគារសិក្សាថ្មី ១ខ្នង ៦បន្ទប់ និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ដែលបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ បានមកពីថវិការបស់គម្រោងមូលនិធិឃុំ-ស្រុក រួមគ្នាជាមួយថវិកាផ្ទាល់ខ្លួនរបស់ អស់លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ព្រមទាំងសប្បុរសជននានាផង។ សម្ដេចបានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងការជួយឧបត្ថម្ភគាំទ្រក្នុងការសាងសង់អគារសិក្សា១ខ្នងនេះ និងជួយសាងសង់សមិទ្ធផលផ្សេងៗទៀត នៅក្នុងស្រុកបាណន់ ដែលជាការរួមចំណែកដ៏ថ្លៃថ្លាក្នុងជួយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា ក្រោមម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជាជាតិខ្មែរ មិនត្រូវប្រកាន់ពណ៌សម្បុរ ភេទ ជំនឿសាសនា និន្នាការនយោបាយដើម កំណើតជាតិសាសន៍ ឋានៈសង្គម និងធនធាននោះទេ ត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងថែរក្សាសមិទ្ធផលសង្គមទាំងអស់ ឲ្យបានគង់វង្ស និងបន្តរួបរួមគ្នាកសាងប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនសម្បូរសប្បាយថែមទៀតផងដែរ។

សម្តេចបានផ្តាំផ្ញើចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដូចជា ត្រូវជំរុញលើកទឹកចិត្តមាតាបិតា និងអាណាព្យាបាលសិស្សឲ្យចូលរួមក្នុង វិស័យអប់រំឲ្យបានផុលផុស ពីព្រោះមាតាបិតា និងអាណាព្យាបាលជាតួអង្គ មានសារៈសំខាន់ក្នុងការចូលរួមតាមដានលទ្ធផល នៃការសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់សិស្សានុសិស្ស ទាំងនៅក្នុងគ្រួសារ ទាំងនៅក្នុង សាលារៀន ទាំងនៅក្នុងសហគមន៍ ស្របតាមពាក្យស្លោករបស់រាជរដ្ឋាភិបាល ដែលបានលើកឡើងពី «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ បង្កើនការយកចិត្តទុកដាក់ ការត្រួតពិនិត្យគុណភាពចំណីអាហារ ដែលដាក់លក់ក្នុងបរិវេណសាលារៀន ឲ្យបានជាប់ជាប្រចាំ ព្រោះថាបញ្ហាសុវត្ថិភាពចំណីអាហារនេះ ក៏ជាកត្តាសំខាន់សម្រាប់សុខភាពសិស្សានុសិស្ស។ ជាមួយគ្នានេះ សូមយកចិត្តទុកដាក់អំពីបញ្ហាសុវត្ថិភាពអនាម័យនៅក្នុងបរិវេណសាលារៀនផងដែរ ឲ្យស្របតាម «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» របស់រាជរដ្ឋាភិបាល។

យុវជន យុវនារី ក្មួយៗ និងចៅៗ ជាសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អក្នុងសង្គម ស្របតាមទិស ស្លោកដែលបានលើកឡើងថា ទំពាំងស្នងឫស្សី យុវជនប្រុសស្រីស្នងជាតិ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ជាអ្នកស្នងជាតិបានយុវជនប្រុសស្រីទាំងអស់ត្រូវតែនៅឲ្យឆ្ងាយពីគ្រឿនញៀន នៅឲ្យឆ្ងាយពីក្មេងទំនើង នៅឆ្ងាយពីល្បែងស៊ីសង កុំប្រព្រឹត្តអំពើអនាចារ អំពើអបាយមុខផ្សេងៗ ដែលសង្គមជាតិ ស្អប់ខ្ពើម នាំឲ្យមានទុក្ខទោស និងខូចអនាគតរបស់ខ្លួនទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ