ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ចាម ណែនាំមន្ត្រីកសិកម្ម ឲ្យសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ ដើម្បីទប់ស្កាត់បទល្មើសនេសាទនៅចំណុចបឹងធំ
Wed,03 July 2024 (Time 01:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 80នាក់)

(កំពង់ចាម)៖ ដោយសារនៅចំណុចបឹងធំស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ទើបតែបានប្រារព្ធទិវាមច្ឆាជាតិ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានលែងពូជកូនត្រីពូជល្អៗ យ៉ាងច្រើនចូល ក្នុងបឹងនោះ ទើបអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានណែនាំមន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្ត ដើម្បីមានវិធានការសហការជាមួយអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចៀសវាងមានករណីប្រព្រឹត្តបទល្មើសនេសាទ នៅចំណុចបឹងធំ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ក្នុងពេលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារថា្នក់ជាតិចុះមូលដា្ឋន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត និងរបាយការណ៍ ស្តីពីការគ្រប់គ្រងរដ្ឋបាល ការរៀបចំផនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម បានលើកឡើងទៀតថា នៅចំណុចបឹងធំនោះ សូមឱ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្ម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ ដើម្បីផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យពួកគាត់បានយល់ដឹង អំពីច្បាប់ជលផល និងធ្វើការនេសាទ ទៅតាមច្បាប់អនុញ្ញាត ចៀសវាងការប្រើឧបករណ៍ខុសទំហ៊ុំ ខ្នាត និងពេលវេលា ដែលច្បាប់ជលផលហាមឃាត់។

លោកអភិបាលខេត្ត បានលើកឡើងថា សូមឲ្យមន្ត្រីនៃមន្ទីរកសិកម្ម ណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិឃុំសូមកុំឲ្យពួកគាត់ចុះហត្ថលេខា លើឯកសារដីដែលពាក់ព័ន្ធ និងដីព្រៃលិចទឹក៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ