(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ កងកម្លាំង មន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពទឹក និងស្ថានភាព ជាក់ស្ដែងនូវផលប៉ះពាល់ ទៅលើដំណាំរបស់ប្រជាកសិករ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងកន្លងទៅនេះ នៅក្នុងភូមិសាស្រ្ដ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។បើតាមលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេលភ្លៀងធ្លាក់រយ:ពេលកន្លងមកនេះ ចាប់ពីថ្ងៃ២៦ ដល់ថ្ងៃទី៣០នេះ ទឹកជំនន់ដោយសារភ្លៀង ធ្វើឲ្យមានលិចលង់ តាមបណ្តោយដងស្ទឹងសង្កែ ពិសេសស្រុកឯកភ្នំ មានការលិចលង់ច្រើនជាងគេ។ការចុះពិនិត្យនេះផងដែរ លោកអភិបាលខេត្ត បានថ្លែងថា ថ្វិត្បិតវាលស្រែលិចទឹក ក្នុងភូមិសាស្រ្តស្រុកឯកភ្នំនេះ មើលទៅដូចជាលិចទឹកមានលក្ខណៈធំធេងពិតមែនក៏ដោយ តែបើគ្មានភ្លៀងធ្លាក់បន្តទៀតទេ ទឹកស្រកចុះវិញនោះវាលស្រែដ៏ធំល្វឹងល្វើយនេះ អាចនឹងធ្វើឲ្យដំណាំស្រូវទាំងអស់នេះកាន់តែល្អប្រសើរវិញ លើសការរំពឹងទុកក៏ថាបាន។លោក សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយើងដែលរស់នៅក្នុងឯកភ្នំនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ឆាប់រត់រកទីទួលសុវត្តិភាព ចៀសវាង ខូចខាត បាត់បង់ទ្រព្យសម្បត្តិ សត្វ ពាហន: ជាដើម និងប្រយ័ត្នសុខភាពក្រុមគ្រួសារ និងកូនចៅ បើមានអីមិនស្រួលឆាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យបានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះបងប្អូនបានទាន់ពេលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ