(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជា ដោយទុកពេលមួយសប្តាហ៍ឲ្យអាជ្ញាធរពាក់ព័ន្ធធ្វេីការបោសសំអាតគ្រឿងញៀនតាមហាងបៀរហ្គាឌិន ជ្រកក្រោមផ្លាកខារ៉ាអូខេ (KTV)។ការដាក់បទបញ្ជានេះធ្វើឡើង នៅរសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាព និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ។លោកអភិសន្តិបណ្ឌិត ស សុខា បានណែនាំឲ្យស្នងការនគរបាលគ្រប់រាជធានីខេត្តទាំងអស់ ដោយទុកពេលមួយអាទិត្យដេីម្បីរៀបចំផែនការក្នុងការបោសសម្អាតនៅតាម KTV ជាពិសេសខាងមុខហាងដែលដាក់ផ្លាកជាបៀរហ្គាឌិន តែខាងក្នុងមានការប្រេីប្រាស់គ្រឿងញៀនដោយសេរី។ឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កត់ធ្ងន់ថា ការប្រេីប្រាស់ញៀនកាន់តែអាក្រក់ពីគ្រាប់ ទៅជាម្សៅ ដែលមានតំលៃថោកជាងមុនប៉ះពាល់ខ្លាំងដល់អ្នកប្រេីប្រាស់ ដែលមានអាយុក្រោម១៨ឆ្នាំ ក្រោយប្រេីប្រាស់៣ដង នឹងធ្វេីឲ្យខូចខួរក្បាលតែម្តងដែលនេះជាហានិភ័យមួយយ៉ាងខ្ពស់។លោកក៏បានសំណូមពរឲ្យសមត្ថកិច្ចពាក់ព័ន្ធ និងអភិបាលរាជធានីខេត្តទាំងអស់ ជួយគាំទ្រចូលរួមឲ្យបានម៉ឺងម៉ាត់ទៅលេីយុទ្ធនាការនេះ និងយុទ្ធនាការផ្សេងៗ ដែលបានអ្វេីចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ