(កំពង់ស្ពឺ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយស្តីពី“ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តកំពង់ស្ពឺដោយមានការចូលរួមពីមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តប្រមាណជិត៤០០នាក់។ថ្លែងក្នុងពិធីផ្សព្វផ្សាយ លោករដ្ឋមន្ត្រី បានរំលឹកពីដើមចមនៃការដាក់ចេញកម្មវិធីនយោបាយថ្នាក់ជាតិទាំងពីររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះដោយគូសបញ្ជាក់ថា នេះគឺជាការសន្យារបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងអំឡុងពេលផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតនាទីក្រុងកោះពេជ្រ។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីកាត់បន្ថយចំណាយ និងការទ្រទ្រង់សុខភាពដល់ប្រជាពលរដ្ឋដែលជាបុគ្គស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិកប.ស.ស. និងការបង្កើតឱកាសការងារសមរម្យជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលជាក្រុមគោលដៅឱ្យកាន់តែប្រសើរ។ចំពោះការអនុវត្តរបបសន្តិសុខសង្គម លោករដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា បុគ្គលស័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស. នឹងទទួលបានការគាំពារយ៉ាងពេញលេញទាំងសន្តិសុខផ្លូវកាយ និងសន្តិសុខផ្លូវចិត្តដែលអាចជួយបងប្អូនក្នុងការធានាសន្តិសុខសេដ្ឋកិច្ចសម្រាប់ការកសាងជីវភាពគ្រួសារ។បន្ថែមពីការថែទាំសុខភាពហើយនោះ លោករមន្ត្រីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យទទួលបានជំនាញជាក់លាក់និងអាចមានឱកាសការងារបានសមរម្យហើយទទួលបានប្រាក់ឧបត្ថមចំនួន ២៨ ម៉ឺនរៀលក្នុងមួយខែថែមទៀតផង។ ជាមួយគ្នានេះ ក្រៅពីយុវជនក្រុមគោលដៅ រាជរដ្ឋាភិបាលក៏បានបើកចំហរការបណ្តុះបណ្តាលជូនប្រជាពលរដ្ឋទូទៅ អ្នកកំពុងបម្រើការងារ និងអ្នកកំពុងធ្វើស្រែចំការដែលចង់បានជំនាញពិតប្រាកដ ក៏អាចចូលសិក្សាជាមួយវេនសិក្សារហូតដល់៧ជម្រើសដែលបត់បែនបំផុតដើម្បីទទួលបានឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ជាងមុន។ នេះបើតាមការគូសបញ្ជាក់ពីលោករដ្ឋមន្ត្រី។ដើម្បីឱ្យកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលទាំងពីរនេះទទួលបានជោគជ័យ លោករដ្ឋមន្ត្រី បានស្នើទៅដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការផ្សព្វផ្សាយអំពីសារៈសំខាន់នៃកម្មវិធីទាំងពីរនេះទៅកាន់ប្រជាពលរដ្ឋទាំងអស់ដើម្បីទទួលបានការគាំទ្រ និងទទួលបានអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកម្មវិធីរបស់ប្រមុខរាជរដ្ឋាភិបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ