ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មករនិយោជិត នៅរោងចក្រតារាលជាង៦ពាន់នាក់
Fri,26 July 2024 (Time 10:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 96នាក់)

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំមួយចំនួនទៀតនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានចុះពិនិត្យការអនុវត្តលក្ខខណ្ឌការងាររបស់កម្មករនិយោជិត និងទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករ កម្មការិនីប្រមាណជាង៦ពាន់នាក់ នៅរោងចក្រតារាល ដែលស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងអំឡុងពេលនៃការចុះសួរសុខទុក្ខនោះ បងប្អូនកម្មករនិយោជិតសប្បាយចិត្ត និងរីករាយចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តដែលបានចុះមកដល់ទីតាំងរោងចក្រផ្ទាល់ដែលធ្វើឱ្យកម្មករនិយោជិតមានភាពកក់ក្តៅកាន់តែខ្លាំងដែលជាការបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ។
ការចុះពិនិត្យនៅតាមរោងចក្រ និងទទួលទានអាហារផ្ទាល់ជាមួយកម្មករនិយោជិតនេះ មិនមែនជាលើកទី១នោះទេដែលឯកឧត្តម ហេង សួរ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលបានចុះផ្ទាល់ដើម្បីស្វែងយល់ពីសុខទុក្ខ និងវឌ្ឍនភាពក្នុងវិស័យការងារដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា ការចុះពិនិត្យពីស្ថានភាពដោយផ្ទាល់នៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត គឺជាការតាមដានលើការអនុវត្តនូវអនុសាសន៍ទាំង៦ចំណុចរបស់សម្តេចនាយករដ្ឋមន្ត្រីដែលកាលពីដើមអាណត្តិកន្លងទៅបានដាក់ចេញដូចជាប្រាក់ឈ្នួលឆ្នាំ២០២៤ ការបន្តផ្តល់ប្រាក់ពិនិត្យសុខភាពសម្រាប់កម្មករដែលជាស្ត្រីមានផ្ទៃពោះ ការផ្តល់ការថែទាំសុខភាពដល់សមាជិកប.ស.ស. ក្នុងបន្ទុកតាមរយៈភាគទានស្ម័គ្រចិត្តជាដើម ដែលសុទ្ធសឹងតែជាគោលនយោបាយយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការបន្តផ្តល់ប្រយោជន៍បន្ថែមជូនដល់កម្មករនិយោជិត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ