(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបើកការដ្ឋានស្ថាបនាស្ពានបេឡេត៍ លើកំណាត់ផ្លូវលំមួយកន្លែងប្រវែង២១ម៉ែត្រ ទទឹង៤.២ម៉ែត្រ ស្ថិតនៅភូមិអូរសួស្តី សង្កាត់អូរតាវ៉ៅ ភ្ជាប់ទៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ការបើកការដ្ឋាននេះធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ពោលគឺដើម្បីឆើ្លយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិការសាធារណៈនាពេលកន្លងមក។លោកស្រី បាន ស្រីមុំ បានលើកឡើងថា ក្រោមគោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស ស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិនដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធា ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះសូមបងប្អូនបន្តគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដោយជៀសវាងការចាញ់បោកការញុះញង់របស់ជនអគតិមួយក្តាប់តូច។លោកស្រីអភិបាលខេត្តបញ្ជាក់ថា ផ្លូវស្ពានថ្នល់ពិតជាមានសារៈសំខាន់ណាស់ ទាំងផ្នែកសេដ្ឋកិច្ច ផ្នែកទេសចរណ៍ និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយបន្ទាប់ពីស្ថាបនារួចរាល់ គឺស្ពាននេះនឹងអាចសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារឱ្យមានភាពកាន់តែងាយស្រួល ជាពិសេសសម្រួលដល់សិស្សានុសិស្សបានធ្វើដំណើរទៅសិក្សារៀនសូត្របានទាន់ពេលវេលា ជាក់ស្តែងបច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិនបានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំ ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែរលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ ការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែ ក្លាយជាខេត្តមួយមានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅ ទេសចរណ៍ សម្រាប់ថ្ងៃអនាគតផងដែរ។លោកស្រី បាន ស្រីមុំ សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពិសេសផ្លូវស្ពានថ្នល់នេះតែម្តង ព្រោះថាការកសាងនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងនោះប្រជាពលរដ្ឋដែលធ្វើចរាចរណ៍លើលផ្លូវស្ពាននេះ មេត្តាយោគយល់និងអធ្យាស្រ័យ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។បើតាមរបាយការណ៍របស់លោក អ៊ាត សារ៉ាត់ ប្រធានសាធារណការនិងដឹកជញ្ជូនខេត្ត ស្ពានបេឡេត៍ ដែលបើកការដ្ឋានស្ថាបនានេះ គឺមានប្រវែង២១ម៉ែត្រ ទទឹង៤.២ម៉ែត្រ ដោយប្រើរយៈពេលប្រហែល៤៥ថ្ងៃ ស្ថិតលើកំណាត់ផ្លូវខេត្តលេខ១៥៧៦អា ជាប្រភេទផ្លូវក្រាលដីល្បាយថ្មមានប្រវែងសរុប៩.២១គ.ម ដែលបែកចេញពីផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិសួស្តី សង្កាត់អូរតាវ៉ៅ ទៅភ្ជាប់នឹងផ្លូវខេត្ត លេខ១៥៧៦ ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ