(ពោធិ៍សាត់)នៅព្រឹកថ្ងៃពុធទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បាននាំយកអាវភ្លៀងចំនួន៣០០ ដែលជាអំណោយរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីប្រគល់ជូនកងកម្លាំងនគរបាល សម្រាប់ប្រើប្រាស់ បំពេញតួនាទី ភារកិច្ច ប្រចាំថ្ងៃ នារដូវវស្សា មានភ្លៀងធ្លាក់ស្ទើរៀងរាល់ថ្ងៃ នេះគឺជាការបង្ហាញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំស្នងការដ្ឋាន ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់កងកម្លាំងដែលបម្រើការងារនៅមូលដ្ឋាន បំពេញតួនាទី ការពារ សន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ។ អំណោយអាវភ្លៀង ដែលលោកស្នងការប្រគល់ជូននាពេលនេះ គឺបានប្រគល់ ជូនជំនួយការលោកស្នងការចំនួន១០អាវ ផែនការងារនគរបាលសណ្តាប់ធ្នាប់ចំនួន៧០អាវ ផែនការងារភស្តុភារ និងហិរញ្ញវត្ថុចំនួន១៥អាវ ការិយាល័យការពារ និងតម្រួតបទបញ្ជា ចំនួន១៥អាវ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ចំនួន៣០អាវ អធិការដ្ឋាននគរបាលស្រុកក្រគរចំនួន៣០អាវ អធិការដ្ឋាននគរបាលស្រុកបាកាន ចំនួន៣០អាវ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញចំនួន៣០អាវ អធិការដ្ឋាននគរបាលស្រុកវាលវែងចំនួន៣០អាវ អធិការដ្ឋាននគរបាលស្រុកកណ្តៀង ចំនួន២០អាវ និងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យចំនួន២០អាវ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ