(បាត់ដំបង)នៅព្រឹកថ្ងៃទី២៣ខែ កក្កដាឆ្នាំ២០២៤នេះដោយអនុវត្តតាមអនុសាសន៍ណែនាំផ្តាំផ្ញេីរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំលោក លោកស្រីស្នងការរងនិងថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនគរបាលក្នុងស្នងការដ្ឋាន ទៅសួរសុខទុក្ខលោក រតន៍ ម៉ូរ៉ា អតីតស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជានិវត្តន៍ជន ខណៈដែលលោកមានជម្ងឺកំពុងសម្រាកព្យាបាល ក្នុងលំនៅដ្ឋានស្ថិតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោកឧត្តមសេនីយ៍ទោស្នងការបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនគរបាលជាតិចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទាំងអស់ ជាពិសេសមិនភ្លេចនូវគុណបំណាច់របស់លោកនៅក្នុងពេលដែលលោករួមចំណែកក្នុងការ បម្រេីជាតិ មាតុភូមិតាំងពីប្រទេសជាតិស្ថិតក្នុងគ្រា លំបាកឆ្លងកាត់ច្រេីនដំណាក់កាល រហូតមកដល់ពេលនេះ ។ បេីទោះបីលោកបានចូលនិវត្តន៍ពីការងារហេីយក្តីតែ គុណបំណាច់មិនអាចកាត់ថ្លៃបានរបស់លោកគឺជាវីរៈភាពសម្រាប់អ្នកបន្តវេននៅថ្ងៃនេះ និងសូមឱ្យអការៈជម្ងឺរបស់លោក បានធូរស្បេីយ ប្រសេីរឡេីងវិញ។ ជាមួយនឹងការសាកសួរសុខទុក្ខនេះលោកស្នងការបាននាំយកនូវថវិកាដែលបានពីការចូលរួមរបស់បងប្អូនកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាន ផ្លែផល្លានិងភេសជ្ជៈមួយចំនួនយកទៅប្រគល់ជូនលោក រតន៍ ម៉ូរ៉ានិងក្រុមគ្រួសារផងដែរ។ លោករតន៍ ម៉ូរ៉ា និងក្រុមគ្រួសារ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិក៏ដូចទឹកចិត្តរបស់លោកឧត្តមសេនីយ៍ទោស្នងការ លោក លោកស្រីស្នងការរងនិងកងកម្លាំងនគរបាលទាំងអស់ដែលអញ្ជេីញមកសួរសុខទុក្ខនិងផ្តល់នូវថវិកាផ្លែផល្លានិងភេសជ្ជៈផង ដល់រូបលោកនិងក្រុមគ្រួសារក្នុងពេលដែលកំពុងមានជម្ងឺ ជួបការលំបាកដល់លំនៅដ្ឋាន ជាមួយនេះលោកនិងក្រុមគ្រួសារសូមជូនពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិលោកស្នងការ លោក លោកស្រីស្នងការរងព្រមទាំបកងកម្លាំងនគរបាលទាំងអស់សូមប្រកបដោយសុខភាពល្អ ទទួល បានជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រេីជាតិ បម្រេីប្រជាពលរដ្ឋនិង មានសុខសុភមង្គល ក្នុងក្រុមគ្រួសារ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ