(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំ Hotline Group Meeting លើកទី១៥ ជាមួយប្រធានកុងស៊ុលប្រចាំខេត្តសៀមរាប។កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពីអង្គភាពនគរបាលទេសចរណ៍ អង្គភាពនគរបាលការពារបេតិកភណ្ឌ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ ដែលពាក់ព័ន្ធ និងលោកអធិការនគរបាលក្រុងសៀមរាមផងដែរ។ក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួល និងដោះស្រាយហេតុការណ៍ផ្សេងៗ ពាក់ព័ន្ធនឹងជនបរទេសដែលកំពុងស្នាក់នៅប្រកប មុខរបរកស៊ី និងអ្នកទេសចរបរទេសដែលមកទស្សនាខេត្តសៀមរាប។ដើម្បីឲ្យកិច្ចការនេះកាន់តែមានប្រសិទ្ធិភាពកន្លងមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងបណ្តាកុងស៊ុលប្រចាំនៅក្នុងខេត្តសៀមរាប បានឯកភាពគ្នារៀបចំរបបកិច្ចប្រជុំរៀងរាល់៣ខែម្តង ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រត្តិបត្តិការជាមួយបណ្តាស្ថានកុងស៊ុលដែលមានការិយាល័យប្រចាំនៅខេត្តសៀមរាប៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ