(បន្ទាយមានជ័យ)៖ ស្ថាប័នស្នងការនគរបាលក្រុងប៉ោយប៉ែត និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់ ធ្វើពិធីបុណ្យចូលព្រះវស្សានៅវត្តសមាសិផល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ គឺជាថ្ងៃចូលវស្សាដែលព្រះសង្ឃគង់ចាំព្រះវស្សា ព្រះសង្ឃគ្រប់អង្គ នាំគ្នារៀនគម្ពីរធម៌វិន័យអស់ត្រីមាសចំនួន៣ខែ។ពិធីដឹកនាំដោយលោកវរសេនីយ៍ទោ ព្រម្ម ពិសិទ្ធិ អធិការនគរបាលក្រុងប៉ោយប៉ែត លោកស្រី ចេង ដាលីន បានមូលមតិគ្នាជាឯកច្ឆ័យ ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដើម្បីថ្វាយទានចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនទាំងឡាយ។ព្រះអង្គប៉ាតសុគន្ធ ព្រះចៅអធិកាវត្តសមាធិផលបានមានសង្ឃដិកាថា បន្ទាប់ពីព្រះសង្ឃគង់ចាំព្រះវស្សារអស់ត្រីមាសរយះពេលបីខែ ៣ខែនោះ ព្រះភិក្ខុសង្ឈគ្រប់ព្រះអង្គនៅតាមទីអារាមនានាមិនអាចចេញបិណ្ឌបាតគ្រប់ច្រកល្ហកបានឡើយ តាមសាសនាបុណ្យចូលវស្សាដែលជាពិធីបុណ្យមួយស្រមតាមពុទ្ធវិន័យនៃព្រះបរមគ្រូនៃយេីង។ហើយបុណ្យចូលវស្សានេះសំខាន់មួយនៅក្នុងចំណោមពិធីបុណ្យសំខាន់ៗ ៤ ដូចជា បុណ្យពិសាខបូជា បុណ្យមាឃបូជា បុណ្យអាសាធបូជា បុណ្យចូលវស្សានិងបុណ្យបវារណាកម្មជាដើម។លោកគ្រូចៅអធិកាបានមានសង្ឃដិកាបន្តទៀតថាបុណ្យចូលវស្សាមានរយះពេល៣ខែ ក្នុងនាមជាព្រះសង្ឃទូទាំងប្រទេសរៀនគោរពធម៌វិន័យនិងក្រមសីលធម៌របស់លោកសង្ឃដែលក្រសួងធម្មការបានកំណក់និងត្រង់ត្រាប់ស្តាប់ធម៌វិន័យដែលគ្រូអាចារ្យបានប្រៀនប្រដៅជាដើម។ ព្រះអង្គប៉ាតសុគន្ធ ព្រះចៅអធិកាវត្តសមាធិផល បានមានសង្ឃដិកាបន្តទៀតថា តាមការអង្កេតក្នុងកម្មពិធីធ្វើបុណ្យចូលវស្សានៅវត្តសមាធិផលនេះអនុវត្តបានល្អប្រសើរតាមការណែនាំរបស់ក្រសួងធម្មការនិងសាសនា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ