ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ ស ថេត៖ មានសន្ដិភាព មានអ្វីៗគ្រប់យ៉ាង និងអំពាវនាវប្រជាពលរដ្ឋបន្ដរួមគ្នាថែរក្សាសន្ដិភាព
Sat,20 July 2024 (Time 01:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 93នាក់)

(ព្រៃវែង)៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងអំពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសន្ដិភាព ព្រោះមានសន្ដិភាព ទើបមានការអភិវឌ្ឍរីកចម្រើន និងមានអ្វីៗដូចសព្វថ្ងៃនេះ។

ក្នុងពិធីសម្ពោធក្លោងទ្វារ និងរបងថ្ម ព្រមទាំងសមិទ្ធផលនានាក្នុងវត្តសន្ធារាម (ហៅវត្តគំនុំ) ស្ថិតនៅឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង និងប្រគេនទៀនវស្សាគ្រប់វត្តទូទាំងស្រុកកំចាយមារ នាយឧត្តមសេនីយ៍ ស ថេត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាល បន្ដរក្សានូវសុខសន្ដិភាព ទោះក្នុងតម្លៃណាក៏ដោយ ខណៈសន្ដិភាពដែលកម្ពុជាមានបច្ចុប្បន្ននេះ បានមកដោយការលំបាក។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់សព្វថ្ងៃនេះជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ មានការរីកចម្រើន និងមានសម្ភារប្រើប្រាស់កាន់តែទំនើប និងសំបូរបែបទាំងអស់នេះ ជាការបង្ហាញពីកត្តាសន្ដិភាព ហើយសន្ដិភាពសព្វថ្ងៃនេះ គឺជាការលះបង់សាច់ស្រស់ ឈាមស្រស់របស់វីរជនយុទ្ធជន ប្រជាជាតិខ្មែរ ដើម្បីតែបុព្វហេតុជាតិ ដូច្នេះប្រជាពលរដ្ឋគ្រប់រូប ត្រូវប្ដេជ្ញាចិត្តការពារសន្ដិភាព ហើយប្រជាពលរដ្ឋរស់នៅដោយសន្ដិភាព និងគ្មានសង្គ្រាមកើតឡើង។

នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នៅពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏កំពុងបន្ដលើមាគាដ៏ត្រឹមត្រូវបន្ដពីរាជរដ្ឋាភិបាលនីតិកាលមុន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដើម្បីបន្ដការអភិវឌ្ឍលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដចូលរួមគោរពច្បាប់ចរាចរណ៍ និងអប់រំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ហើយប្រសិនបើប្រព្រឹត្តខុសច្បាប់នាំឲ្យមានការជាប់ទោសទណ្ឌថែមទៀត។

សូមជម្រាបថា សមិទ្ធផលដែលត្រូវបានសម្ពោធនៅពេលនេះ សរុបចំណាយក្នុងការសាងសង ក្លោងទ្វារ និងរបងថ្ម អស់ថវិកា១៨៦,២៦០ដុល្លារ ស្មើនឹង ៧៤៥,០៤០,០០០រៀល ដែលថវិកាទាំងនេះ បានមកពីការរៃអង្គាស និងចូលរួមពីពុទ្ធបរិស័ទ្ធ ព្រមទាំង សប្បុរសជន ជិត ឆ្ងាយ រួមមាន៖

* នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ
* លោកឧកញ៉ា ហេង ឡុង អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ
* លោក ប៊ិន ជីវ័ន្ត អភិបាលស្រុកកំចាយមារ និងលោកស្រី និងថវិកា សប្បុរសជនជិតឆ្ងាយ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ