(បាត់ដំបង)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យយុវជនខិតខំស្រវាស្រទេញក្រេបយកចំណេះជំនាញឱ្យច្បាស់លាស់យ៉ាងតិចមួយ ដើម្បីក្លាយខ្លួនជាមូលធនមនុស្សសម្រាប់ប្រទេសជាតិស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្តេចធីបតី ហ៊ុន ម៉ាណែត។ការជំរុញលើកទឹកចិត្តបែបនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ធ្វើបាឋាកថា នៅចំពោះមុខសមណនិស្សិត និងនិស្សិតនៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមណនិស្សិត និងនិស្សិតជាង ២០០អង្គ/នាក់។អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវមានចំណេះជំនាញច្បាស់លាស់យ៉ាងតិចមួយ មានសីលធម៌រស់នៅល្អ មានសុខភាពមាំមួន និងចេះរស់នៅដោយចុះសម្រុងក្នុងសង្គមដើម្បីប្រើប្រាស់ចំណេះជំនាញរបស់ខ្លួនឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់មនុស្សជុំវិញខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល។ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា យុវជនសម័យបច្ចុប្បន្នមានឱកាសច្រើន និងអំណោយផលសម្រាប់ការរៀនសូត្រ ដូចជា មានសាលាជិតផ្ទះ មានសម្ភារៈសិក្សាសម្បូរបែប និងមានអំណោយផលពីប្រទេសជាតិ ដូចជាសុខសន្តិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងមធ្យោបាយធ្វើដំណើរជាដើម។ដូច្នេះ អ្វីដែលនៅសេសសល់គឺ ការខិតខំដោយខ្លួនឯងដើម្បីចាប់យកឱកាសប្រែក្លាយខ្លួនទៅជាមនុស្សពូកែ អ្នកចេះដឹង និងជាមនុស្សដែលមានសីលធម៌ខ្ពស់ ចេះជួយសង្គម និងប្រទេសជាតិប្រកបដោយន័យស្ថាបនា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ