ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ ស ថេត ព្រមានដកតំណែងនគរបាលរូបណា ដែលប្រមូលផ្ដុំគ្នាជាបក្ខពួកបង្ខូចកេរ្ដិ៍ឈ្មោះនគរបាលដទៃ ព្រោះតែចង់បានតំណែងគេ
Fri,19 July 2024 (Time 05:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 212នាក់)

(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានព្រមានធ្ងន់ៗ និងឈានដល់ដកតំណែងមន្ដ្រីនគរបាលរូបណា ដែលប្រមូលផ្ដុំគ្នាជាបក្ខពួក ដើម្បីបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះនគរបាលដទៃ ក្នុងន័យចង់បានតំណែងដែលគេកំពុងកាន់កាប់ដើម្បីយកមកគ្រប់គ្រងខ្លួនឯងវិញ។

ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា មន្ដ្រីនគរបាលខិតខូចដែលចង់បានតំណែងគេ ហើយប្រឌិតព័ត៌មានបង្កាច់បង្ខូច នឹងត្រូវដកតំណែងមុនគេតែម្ដង។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា កន្លងទៅពិតជាមានករណីនេះកើតឡើងមែន ដោយបុគ្គលមន្ដ្រីនគរបាលនោះប្រមូលផ្ដុំបែងចែកបក្ខពួក ហើយប្រឌិតព័ត៌មានទៅខាងក្រៅដើម្បីវាយប្រហារគេព្រោះតែតំណែង។

លោកសង្កត់ធ្ងន់ថា ការធ្វើរបៀបនេះជារឿងមិនត្រឹមត្រូវទាល់តែសោះ ហើយក៏ជារឿងដែលមិនគួរឲ្យកើតមាននោះដែរ។ ផ្ទុយទៅវិញ មន្ដ្រីនគរបាលគ្រប់រូបត្រូវតែរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អ និងបំពេញការងារតាមតួនាទីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឲ្យយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។

លើសពីនេះ ត្រូវយកពង្រឹងលើការងារផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យចំមុខសញ្ញា ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់នៅពេលបច្ចុប្បន្ន។ នេះបើតាមអ្វីដែលនាយឧត្តមសេនីយ៍ ស ថេត គូសបញ្ជាក់។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់ចេញនូវការណែនាំមួយចំនួនបន្ថែមទៀត ដល់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមមាន៖

* ពង្រឹងតួនាទី និងការទទួលខុសត្រូវក្នុងការដឹកនាំកងកម្លាំងនគរបាល ពោលត្រូវដឹងសុខទុក្ខមន្ដ្រីក្រោមឱវាទ
* ពង្រឹងរបៀបរបបការងារ និងពិនិត្យមើលធនធាន រចនាសម្ព័ន្ធ
* ត្រួតពិនិត្យវត្តមាន ការងារប្រចាំថ្ងៃ ប្រជុំប្រចាំខែដើម្បីត្រួតពិនិត្យ បែងចែកការងារ
* រក្សាកម្លាំងដែលមានស្រាប់ហាមផ្ទេរចេញពីប៉ុស្ដិ៍នគរបាលរដ្ឋបាល, វរការពារព្រំដែន និងអន្ដរាគមន៍
* ធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាពខេត្ត កសាងផែនការ ធានាសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តប្រមូលកម្លាំងសរុប មធ្យោបាយសរុប ដោយសហការជាមួយស្ថាប័នដទៃ
* ជំរុញគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព
* អនុវត្តផែនការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅអប្បបរមា ​
* បង្កើនការគ្រប់គ្រងអាវុធជាតិផ្ទុះ
* ពង្រឹងអធិការដ្ឋាន លើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ
* ពង្រឹងគុណភាព សមត្ថភាពកម្លាំង ហ្វឹកហាត់ជាប្រចាំ មានស្នាដៃលើសរសើរ អនុវត្តខុសដាក់ពិន័យ
* ពង្រឹងការងារប្រចាំបញ្ជា ប្រតិកម្មរហ័តឆ្លើយតបឲ្យបានទាន់ពេលវេលា អគ្គីភ័យ ពង្រឹងកម្លាំងប្រតិបត្តិការ
* ពង្រឹងសាមគ្គីផ្ទៃក្នុងអង្គភាព និងមន្ទីរជុំវិញខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ