លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តបាត់ដំបង, ពិធីប្រកាសចូលកាន់តំណែង នឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តបាត់ដំបង ជំនួសលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដែលត្រូវចូលនិវត្តន៍។
បើមិនមានអ្វីប្រែប្រួលទេនោះ ពិធីប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ជាស្នងការនគរបាលខេត្តបាត់ដំបងជាផ្លូវការ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង៕