(បាត់ដំបង)៖ ដោយមានបទបញ្ជា និងការចង្អុលបង្ហាញពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធករណីឃាតកម្ម នៅចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានសហការចេញបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យនៅស្រុកបាណន់។សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយពីបានទទួលបទបញ្ជាពីនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះដឹកនាំកម្លាំងជំនាញ រួមនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ អធិការដ្ឋាននគរបាលស្រុកថ្មគោល អធិការដ្ឋាននគរបាលស្រុកបវេល អធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានបញ្ជាផ្ទាល់ដើម្បីរៀបចំវិធានការ និងការបែងចែកកម្លាំងចុះប្រតិបត្តិការតាមស្វែងរកជនសង្ស័យ ដែលពាក់ព័ន្ធនឹងករណីឃាតកម្មកាប់សម្លាប់ស្ត្រីម្នាក់ ឈ្មោះ ហោ ប៉ុក អាយុ៨៤ឆ្នាំ នៅចំណុចក្រុមទី៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ដែលកំពុងសម្ងំលាក់ខ្លួននៅតំបន់ភ្នំក្នុងភូមិសាស្រ្តឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។រហូតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការបង្ក្រាបបានករណីខាងលើ និងបាននាំខ្លួនជនសង្ស័យឈ្មោះ សឿង ទន់ អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ