ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក សុខ លូ និងលោកស្រី ព្រមទាំងសាច់ញាតិ ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់នៅវត្តពោធិរង្សីវឌ្ឍនារាម (ហៅវត្តសង្កែវារ) ក្នុងស្រុកបវេល
Sun,14 July 2024 (Time 04:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 82នាក់)

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសាច់ញាតិ បងប្អូន ក្រុមគ្រួសារ និងថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាព នានាជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃដែលគង់ នៅវត្តពោធិរង្សីវឌ្ឍនារាម (ហៅវត្តសង្កែវារ) ព្រមទាំងជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនលោកតា លោកយាយ ចាស់ជរា ស្រ្ដីមេម៉ាយ និងគ្រួសារដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារស្ថិតនៅភូមិសង្កែវារ ឃុំបវេលស្រុកបវេលខេត្តបាត់ដំបង។

ទេយ្យទានដែលត្រូវប្រគេនជូនព្រះសង្ឃនាពេលនេះមាន ទៀនវស្សា ស្បៀង សំភារ: ទេយ្យទានជាច្រើនមុខ ព្រមទាំងបច្ច័យមួយចំនួនផង ដើម្បីឧទ្ទិសកុសលជូនដល់ មាតា បិតា ជីដូន ជីតាញាតិការទាំងសងខាងទាំងប្រាំពីរ សណ្តានដែលបានចែកឋានកន្លងទៅហើយនោះ។

ដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញ នៅថ្ងៃទី១៥រោច ខែកក្តិក។ ក្នុងអំឡុងបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូត ដូច្នេះទើបប្រជាពលរដ្ឋពុទ្ធបរិស័ទនាំគ្នាយកទៀនព្រះវស្សានិងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាស តកូន តចៅ រហូតមកដល់បច្ចុប្បន្ននេះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សុខ លូ និងលោកជំទាវ បានអញ្ជើញ សំណេះសំណាល សួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋចំនួន១០០គ្រួសារ ស្ថិតនៅភូមិសង្កែវារ ឃុំបវេលស្រុកបវេលខេត្តបាត់ដំបង ព្រមទាំងបាននាំអំណោយជាស្បៀង ទេយ្យទាន និង ថវិកា ចែកជូនដល់ជនក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ និងគ្រួសារដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារដល់ពួកគាត់ ក្នុងឱកាសបុណ្យប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃនាពេលនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ