ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តបាត់ដំបង បើកយុទ្ធនាការដាំកូនឈើក្នុង «រុក្ខទិវា» ៩ កក្កដា ទូទាំងខេត្តនៅថ្ងៃដំបូង
Thu,11 July 2024 (Time 08:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 115នាក់)

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បើកយុទ្ធនាការដាំកូនឈើក្នុងឱកាស «រុក្ខទិវា» ៩ កក្កដា ទូទាំង១៤ក្រុង-ស្រុក នៃខេត្តបាត់ដំបងនៅថ្ងៃដំបូង ក្នុងប្រធានបទ «យុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើម» ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចសួនច្បារសម្តេចក្រឡាហោម ស ខេង វិមានឯករាជកណ្តាលក្រុងបាត់ដំបង ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លាង វាសនា អភិបាលក្រុងបាត់ដំបង, ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត, កងកម្លាំងទាំងបី, មន្រ្តីរាជការ, លោកប្រធាន អនុប្រធាន ការិយាល័យ ផ្នែកអង្គភាពលោក លោកស្រីចៅសង្កាត់ចៅសង្កាត់រង អង្គការក្រៅរដ្ឋាភិបាល យុវជន សសយក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិ សមាជិក សមាជិកា នៃអង្គពិធីសិស្សានុសិស្សជាច្រើនរូបទៀត។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ ថ្លែងដោយលោក លាង វាសនា អភិបាលក្រុងបាត់ដំបង ក្នុងពិធីដាំកូនឈើ ក្នុងយុទ្ធនាការ «ផ្ទះ១ខ្នង ដើមឈើ១ដើម» ក្នុងក្រុងបាត់ដំបង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ រួចមក។

លោក អភិបាលក្រុងថ្លែងថា ក្រោមគំនិតផ្តួចផ្តើមរបស់លោក សុខ លូ អភិបាលខេត្ត ក្នុងយុទ្ធនាការ «ផ្ទះ១ខ្នង ដើមឈើ ១ដើម» ក្នុងក្រុងបាត់ដំបង ដោយផ្តើមចេញពីទីប្រជុំជន និងតាមដងផ្លូវជាតិសំខាន់ៗ ដែលឆ្លង កាត់ក្រុងបាត់ដំបង ដោយមានតម្រូវការដើមឈើ ចំនួនប្រមាណ២៥,០០០ដើម ក្នុងគោលបំណងប្រែក្លាយទីក្រុងបាត់ដំបងជាទីក្រុងបៃតង និងជាទីក្រុងឆ្លាត(Smart City) នាពេលអនគតស័ក្តិសម ជាទីក្រុងទទួលបានជ័យ លាភីផ្ការំដួល៣ទង និងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្រ្តចបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា «ភាពស្អាត-ភាពបៃតង-ចីរភាព» ឆ្នាំ២០២៣-២០២៨នេះ។

លោកបានបញ្ជាក់ថា ពិធីដាំកូនឈើ ក្នុងយុទ្ធនាការ «ផ្ទះ១ខ្នង ដើមឈើ ១ដើម» ក្នុងក្រុងបាត់ដំបង ដែលប្រាព្ធឡើងនាថ្ងៃ នេះ យើងនឹងធ្វើការដាំដើមឈើចំនួន៣ ប្រភេទ ស្មើនឹង ៥៥៨ ដើម គឺដើមធ្នង់ ចំនួន ២៥៦ ដើម ដើមត្របែកព្រៃ ចំនួន ២១០ដើមនិងដើមក្ងោកចំនួន៩២ដើម ស្របតាមផែនការដែលរដ្ឋបាលខេត្តបាត់ដំបង។

ជាមួយគ្នានេះ រដ្ឋបាលក្រុងបាត់ដំបង នឹងរៀបចំផែនការលំអិត ដាំបន្តតាមបណ្តា សង្កាត់ឲ្យសម្រេចតាមផែនការ ដែលបានកំណត់ដោយ រដ្ឋបាលខេត្តបាត់ដំបង។ សម្រាប់ពិធីនាថ្ងៃនេះ រដ្ឋបាលក្រុងបាត់ដំបង បានរៀបចំជា ២ផែនគឺ ផែនទី១ ដាំតាមផ្លូវ លេខ១ សង្កាត់ស្វាយប៉ោ និងផ្លូវលេខ ១,៥៩០ សង្កាត់រតន: ក្រុងបាត់ដំបងផង។

លោក សុខ លូ គណៈអភិបាលខេត្តបាត់ដំបង បានអរគុណដល់ អ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការដែលជាគម្រោងជាមួយរដ្ឋបាលខេត្យយើងនិង បានត្រៀមរៀបចំសម្រាប់យុទ្ធនាការថ្ងៃនេះ ដែលជាថ្ងៃដំបូងយើង បាននាំគ្នាដាំកូនឈើនៅតាមគោលដៅនានា។

តាមការគ្រោងទុក ដែលរដ្ឋបាលខេត្តបាត់ដំបង បានកំណត់យកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បើកយុទ្ធនាការដាំដើមឈើ ក្របខណ្ឌទូទាំងខេត្តសម្រាប់ដាំនៅតាមទីប្រជុំជន ក្រុង ស្រុកទាំង១៤ រៀងៗខ្លួនក្នុងខេត្តបាត់ដំបង និងនាំគ្នាទទួលត្រូវមើលទាំឲ្យបានល្អឆាប់ធំ និងទទួលបានជោគជ័យ។

លោកបានបន្តថា ក្នុងយុទ្ធនាការ «ផ្ទះ ១ខ្នង ដើមឈើ ១ដើម» ក្នុងក្រុងបាត់ដំបង ដោយផ្តើមចេញពីទីប្រជុំជន និងតាមដងផ្លូវជាតិសំខាន់ៗ ដែលឆ្លង កាត់ក្រុងបាត់ដំបង ដោយមានតម្រូវការដើមឈើ ចំនួនប្រមាណ២៥,០០០ដើម តែថ្ងៃដំបូងយើងដាំតាមគម្រោងមាន ៥៥៨ដើមសិន រួចបន្តដាំរហូតដល់គ្រប់ផែនការ។ ការដាំកូនឈើនេះ គឺក្នុងគោលបំណងប្រែក្លាយទីក្រុងបាត់ដំបងជាទីក្រុងបៃតង និងជាទីក្រុងកាន់តែស្អាតថែមទៀត នាពេលអនគតស័ក្តិសមជាទីក្រុងដែលធ្លាប់ទទួលបានជ័យលាភី ជាបន្តបន្ទាប់ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់កន្លងមក។

លោកបានរំលឹក និងអំពាវនាវដល់ពលរដ្ឋយើងទាំងអស់ថា យើងនៅមានព្រឹត្តិការ អបអរសាទរការបើកការដ្ឋានសាសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩ព្រឹក រហូតដល់ពេលយប់ គឺនាំគ្នាត្រៀមគ្រប់កន្លែង ចាប់ផ្តើមទូងស្គរ អុចកាំជ្រួចនៅគ្រប់អង្គភាពរដ្ឋនិងឯកជន ទូទាំងខេត្តបាត់ដំបង ដែលជាគម្រោងព្រែកជីកហ្វូនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោ
យចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដើម្បីបន្សល់ទុកជាមរតកប្រវត្តិសាស្រ្តសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខទៀត។

លោក សុខ លូ បានថ្លែងទៀតថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានមកលេងទស្សនានៅខេត្តបាត់ដំបង ឲ្យបានច្រើននោះ ទាល់តែនាំគ្នាខិតខំបន្តថែទាំនិងត្រូវផ្សព្វផ្សាយដល់
ទីកន្លែងទាំងស្ថាប័នរដ្ឋ និងឯកជន ទីប្រជុំជន សាលារៀន វត្តអារាម សូមជួយថែរក្សា នាំគ្នាសម្អាត សម្រាម មានអនាម័យ បរិស្ថាន ល្អ ទីក្រុងស្អាតស្រមពេលដែលខេត្តយើង ត្រូវប្រារព្វ «រុក្ខទិវា» ៩កក្កដា ២០២៤នេះ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ