ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុន ជីប ម៉ុង គ្រុប នឹងអនុញ្ញាតឱ្យសមាគម អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយក្នុងការរួមចំណែកកសាងមូលធនមនុស្សនៅកម្ពុជា
Thu,11 July 2024 (Time 10:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 88នាក់)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ក្នុងឱកាសនៃកិច្ចសហប្រតិបត្តិការនេះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានមានប្រសាសន៍ថា ដើម្បីជាការគោរពដឹងគុណចំពោះម្លប់សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ និងដើម្បីសម្រេចបាននូវបេសកកម្មរួមគ្នាក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា គណៈគ្រប់គ្រងក្រុមហ៊ុន ជីប ម៉ុង នឹងបន្តផ្តល់កិច្ចឧបត្ថម្ភគាំទ្រដល់សមាគម អ.ម.ត តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដូចដែលក្រុមហ៊ុន បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងបណ្តាស្ថាប័ននានា លើគ្រប់វិស័យ នាពេលកន្លងមក។

ជាការឆ្លើយតប លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត បានថ្លែងអរគុណចំពោះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបាន និងកំពុងផ្តល់កិច្ចឧបត្ថម្ភគាំទ្រដល់សមាគម អ.ម.ត ចាប់តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ហើយខណៈនេះបន្តឧបត្ថម្ភជាទឹកប្រាក់ចំនួន ១ លានដុល្លារអាម៉េរិក បន្ថែមសម្រាប់ឆ្នាំ ២០២៤-២០២៨។

លោកជំទាវបណ្ឌិត បានសង្កត់ផងដែរថា វិស័យឯកជនពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យក “មនុស្ស” ជាអាទិភាពគន្លឹះទី១ សំដៅដល់ការកសាងមូលធនមនុស្សរឹងមាំ សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលជាភាពចាំបាច់មួយដែលមិនអាចខ្វះបាន។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា កិច្ចសហការ និងឧបត្ថម្ភ ពីសំណាក់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអនុញ្ញាតឱ្យសមាគម អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយបន្ថែមទៀត ក្នុងការរួមចំណែកកសាង មូលធនមនុស្សនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

សូមបញ្ជាក់បន្ថែមផងដែរថា សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើម និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានបេសកកម្មក្នុងការផ្ដល់ឱកាសអាហារូបករណ៍ ដល់សិស្ស-និស្សិតក្រីក្រនៅកម្ពុជាដែលពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបន្តការសិក្សានៅគ្រប់កម្រិត និងឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ