(បាត់ដំបង)៖ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រជុំបបូកសរុបលលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថឆមាសទី១ ទិសដៅសកម្មភាពការងារ ឆមាសទី២ ឆ្នាំ២០២៤។ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងមានការចូលរួមពីមេបញ្ជាការង ប្រធានមន្ទីរប្រធានការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក និងយោធិនសោធនននិវត្តន៍ និងពិការចូលរួមចំនួន១០៧នាក់។ដោយបានអនុវត្តតាមប្រសាសន៍ណែនាំនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថ ឆមាសទី១ ទិសដៅសកម្មភាពការងារ ឆមាសទី២ឆ្នាំ២០២៤ និងសំណេះសំណាលសួរសុខទុក្ខ យោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ ក្នុងឱកាសអបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៤)។ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី បានលើកឡើងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងបាននាំយកនូវឧបត្ថមថវិកា ជូនយោធិនចូលនិវត្តន៍ ពិការចំនួន៤២នាក់ ក្នុងនោះម្នាក់ៗទទួលបាន៖ ថវិកា១០ម៉ឺនរៀល អង្ករ១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ។
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ