ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តី ជា សុមេធី ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទលើកទី១៧ របស់រដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅសហរដ្ឋអាមេរិក
Sun,09 June 2024 (Time 08:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 170នាក់)

(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងជាប្រធាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ដឹកនាំគណៈប្រតិភូកម្ពុជាមានចំនួន១១រូប ទៅចូលរួមសន្និសីទលើកទី១៧ របស់រដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការក្រោមប្រធានបទរួមគឺ «ការពិចារណាឡើងវិញអំពីការបរិយាបន្ទុ ពិការភាពនៅក្នុងវេទិកាអន្តរជាតិបច្ចុប្បន្ននិងមុនកិច្ចប្រជុំកំពូលក្នុងពេលអនាគត» និងប្រធានបទជាក់លាក់ ចំនួន៣គឺ៖ (១) កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់នវានុវត្តន៍ និងការផ្ទេរបច្ចេកវិទ្យា (២) ជនមានពិការភាពក្នុងស្ថានភាពហានិភ័យ និងគ្រោះអាសន្នផ្នែកមនុស្សធម៌ និង និង(៣) លើកកម្ពស់សិទ្ធិជនមាន ពិការភាពឱ្យមានការងារសមរម្យ និងជីវភាពរស់នៅប្រកបដោយនិរន្តរភាព ចាប់ពីថ្ងៃទី១១-១៣ ខែមិថុនា ឆ្នាំ២០២៤ នៅការិយាល័យកណ្តាលនៃអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា កម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញាស្តីពីសិទ្ធិជនពិការហើយក្លាយជារដ្ឋ ភាគីនៅឆ្នាំ២០១៣ ដោយគិតត្រឹមខែឧសភា ឆ្នាំ២០២៤ នេះមានប្រទេសចំនួន១៩១ (១៩០ប្រទេស និង សហគមន៍អឺរ៉ុប១) បានផ្តល់សច្ចាប័ន និងមានប្រទេសចំនួន១៦៤បានចុះហត្ថលេខាលើអនុសញ្ញាស្តីពី សិទ្ធិជនពិការរបស់អង្គការសហប្រជាជាតិនេះ។

ដើម្បីឆ្លើយតបទៅនឹងប្រធានបទរួមនិងប្រធានបទជាក់លាក់សម្រាប់សន្និសីទលើកទី១៧ នៃរដ្ឋភាគី អនុសញ្ញាស្តីពីសិទ្ធិជនពិការ ប្រធានគណៈប្រតិភូឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ គ្រោងនឹងធ្វើសេចក្តីថ្លែងការណ៍ (Country Statement) ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្ត ទុកដាក់គិតគូរ និងផ្តល់អាទិភាពចំពោះជនមានពិការភាពតាមរយៈការងារបរិយាបន្នពិការភាព, ការងារ កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីលើកកម្ពស់នវានុវត្តន៍និងការផ្ទេរបច្ចេកវិទ្យា, ការជួយដោះស្រាយជនមាន ពិការភាព ក្នុងស្ថានភាពហានិភ័យ និងគ្រោះអាសន្នផ្នែកមនុស្សធម៌, និងការលើកកម្ពស់សិទ្ធិ មានការងារ សមរម្យ និងជីវភាពរស់នៅប្រកបដោយនិរន្តរភាព។

គណៈប្រតិភូកម្ពុជាក៏នឹងចូលរួមបោះឆ្នោតជ្រើសរើសមាជិកគណៈកម្មាធិការសិទ្ធិជនពិការ ដែលត្រូវ ចប់អាណត្តិចំនួន៩រូប ដោយមានប្រទេសដែលឈរឈ្មោះចំនួន១៥ ក្នុងចំណោមនោះមានប្រទេសចំនួន៦ បានស្នើសុំការគាំទ្រពីព្រះរាជាណាចក្រកម្ពុជារួមមានប្រទេសចិន ជែម៉ាយកា ម៉ុងហ្គោលី ម៉ូរ៉ុកកូ អ៊ុយរ៉ាហ្គាយ និងសហភាពអឺរ៉ុបសម្រាប់អាណត្តិ២០២៥-២០២៨។ ក្នុងរយៈពេល៣ថ្ងៃនេះ ប្រតិភូក៏នឹងចូលរួមកិច្ច ប្រជុំ និងកិច្ចសន្ទនាតុមូលក៏ដូចជាការចែករំលែករបស់ប្រទេសនានាអំពីវឌ្ឍនភាពនៃការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការដោយផ្តោតលើប្រធានបទខាងលើ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ