ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្ដ្រីម្នាក់ដែលមានជំងឺមហារីកសុដន់ធ្ងន់ធ្ងរ នៅស្រុកបវេល ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
Sat,08 June 2024 (Time 03:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានចាត់តំណាងក្រុមការងារសាខាដឹកនាំដោយលោក វឿន ប៊ុនរ៉េត អនុប្រធានគណៈកម្មាធិការសាខាលោក ផេង សិទ្ធី សមាជិកគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត និងសហការី រួមជាមួយក្រុមគ្រួពេទ្យ នៃមន្ទីរសុខាភិបាល អ្នកស្ម័គ្រចិត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ និងថវិកាមួយចំនួនជូនជូនលោកស្រី រ៉េត សំ អាយុ៥៦ឆ្នាំ ដែលកើតមហារីកដោះធ្ងន់ធ្ងរ មានជីវភាពក្រីក្រ រស់នៅភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកបវេល។

ក្នុងឱកាសនោះ ក្រុមការងារសាខា បាននាំនូវការផ្ដាំផ្ញើសាកសួរទុក្ខរបស់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់លោកស្រី រ៉េត សំ។

បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាករបស់លោកស្រី រ៉េត សំ, លោកបានសម្តែងនូវក្តីអាណិតអាសូរ ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗ ដើម្បីពិនិត្យពីស្ថានភាពរស់នៅជាក់ស្តែង និងនាំយកអំណោយ ជួយសម្រាលការលំបាកក្នុងការរស់នៅ។

ក្រុមការងារក៏បានពន្យល់ ណែនាំ អប់រំសុខភាព និងលើកទឹកចិត្តឱ្យលោកស្រី រ៉េត សំ ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ និងសម្រាកការប្រើថ្នាំខ្មែរ និងរង់ចាំលទ្ធផលជំងឺ។ បើករណីមានបញ្ហាសុខភាព ត្រូវទៅរកសេវានៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដើម្បីសម្រាកព្យាបាលសំរ៉ន់ការឈឺចាប់។

គួរបញ្ជាក់ថា ករណីលោកស្រី រ៉េត សំ នេះ ធ្លាប់បានវះកាត់ដុំគីសដោះខាងឆ្វេង នៅគ្លីនិកឯកជនមួយ នៅខេត្តបាត់ដំបង នាអំឡុងប្រហែលដើមឆ្នាំ២០២១ ដែលបានធ្វើតេស្តរកកោសិកាមហារីក ឃើញវិជ្ជមាន (+) ហើយបានព្រមទទួលព្យាបាលថ្នាំគីមីតម្លៃ៥០០០បាត/១បន្ទះ អស់ចំនួន២បន្ទះ ហើយបានធូរស្រាលដូចធម្មតាវិញ។

រហូតដល់ប្រហែលដើមឆ្នាំ២០២៤ ស្ថានភាពជំងឺបានរើមកវិញ ក៏បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយយោងតាមប្រវត្តិជំងឺ គ្រូពេទ្យបានណែនាំឱ្យទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី។

បន្ទាប់ពីទទួលបានការឧបត្ថម្ភខាងលើនេះ លោកស្រី រ៉េត សំ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ដែលបានគិតគូរពីជីវភាពរស់នៅ រួមជាមួយអំណោយមនុស្សធម៌។ អំណោយរបស់សាខាខេត្តបានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ២កេស ទឹកសុទ្ធ ២កេស ទឹកស៊ីអុីវ ២យួរ ទឹកត្រី ២យួរ សម្ភារដំណេក ១ឃីត និងថវិកា ១លានរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ