ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវអនុសាសន៍ កំណែទម្រង់មុតស្រួច ចំនួន៥ចំណុច ស្តីពីពលករទេសន្តរប្រវេសន៍ ដើម្បីបង្ហាញ ពីតម្លាភាព និងប្រសិទ្ធភាព ក្នុងការធានាប្រយោជន៍ ជាអតិបរមាជូនទេសន្តរប្រវេសករ ។អនុសាសន៍កំណែទម្រង់ មុតស្រួចចំនួន៥ចំណុច នោះរួមមាន ៖*ទី១. ការលុបអាជ្ញាបណ្ណទីភ្នាក់ងារឯកជន ដែលមិនមានសកម្មភាព ។*ទី២. មិនអនុញ្ញាតឱ្យទីភ្នាក់ងារ ឯកជនមានសិទ្ធិបញ្ជូន ពលករ ដោយគ្មានដៃគូ នៅប្រទេស ទទួល ជាដាច់ខាត។*ទី៣. ក្រសួងនឹងវាយតម្លៃ ក្រុមហ៊ុនទីភ្នាក់ងារជាប្រចាំឆ្នាំដោយក្រុមហ៊ុន ដែលទទួលបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានការ លើកទឹកចិត្ត ដោយឡែកក្រុមហ៊ុនដែលជាប់ចំណាត់មិនល្អ(លេខ៣) នឹងត្រូវផ្សព្វផ្សាយ ឱ្យមហាជនបានដឹង ។*ទី៤.ការដាក់ឱ្យដំណើការ ប្រព័ន្ធតាមដានព័ត៌មាន(Tracking System)ដើម្បីឱ្យពលករទាំងអស់ អាចតាមដានឯកសារបាន ដោយខ្លួនឯងព្រោះពលករម្នាក់មានលេខកូដមួយ និង QR Code មួយ ហើយក៏នឹងដឹងអំពីព័ត៌មាន នៃក្រុមហ៊ុនបញ្ជូន ខ្លួនផងដែរ*ទី៥ ក្រសួងបានសម្រួលជាមួយធនាគារ ដើម្បីឱ្យពលករទទួលបានកម្ចីក្នុងអត្រា ការប្រាក់មិនលើសពី១០% ក្នុងមួយឆ្នាំក្នុងពេលដ៏ខ្លីខាងមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ