ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការបង្ក្រាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព
Fri,07 June 2024 (Time 05:28 PM)
ដោយ ៖ (ចំនួនអ្នកអាន: 87នាក់)

(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការបង្ក្រាបក្មេងទំនើងឲ្យមានប្រសិទ្ធភាព។ លោកបានថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

អភិបាលខេត្តបានដាក់ចេញនៅគោលការណ៍សំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ វិធានការបង្ក្រាបក្មេងទំនើងត្រូវធ្វើឡើងឱ្យបានច្បាស់លាស់និងទទួលខុសត្រូវខ្ពស់ ដោយកំណត់ទីតាំងពេលវេលាក្នុងការចាត់វិធានការ បង្ក្រាបព្រមទាំងពង្រីកវិសាលភាព នៃការទប់ស្កាត់ និងបង្ក្រាបនេះឲ្យបានទូលំទូលាយប្រកបដោយ ប្រសិទ្ធភាពខ្ពស់។

*ទី២៖ មន្ទីរអប់រំ យុវជន និងកីឡា ត្រូវតែសហការជាមួយនាយកសាលា បើកកិច្ចប្រជុំនិងសហការរាយការណ៍ពីមុខសញ្ញាក្មេងទំនើងដល់មន្ត្រីនគរបាល ដើម្បីចាត់វិធានការទាន់ពេលវេលា។

*ទី៣៖ បញ្ហាគ្រឿងញៀនគឺជាចំណុចដ៏រសើបដែលទាមទារកងកម្លាំងទាំង៣ ត្រូវសហការគ្នាបោសសម្អាតនិងមានប្រសិទ្ធភាព។ ចំពោះមន្ត្រីប៉ុស្តិ៍ណាម្នាក់ដែលជោគជាំចំពោះរឿងនេះត្រូវតែមានវិធានការរដ្ឋបាលជាបន្ទាន់ ពីព្រោះយន្តការនេះយើងត្រូវតែពង្រឹង និងអនុវត្តផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។

*ទី៤៖ ចំពោះបញ្ហាសណ្ដាប់ធ្នាប់ការលក់ដូរ សណ្ដាប់ធ្នាប់ការចតឡាន អាជ្ញាធរក្រុងត្រូវមើលឡើងវិញចៀសវាងបញ្ហាអាណាធិបតេយ្យកើតឡើងដែលធ្វើឲ្យមានការរិះគន់ពីបងប្អូនប្រជាពលរដ្ឋ។

*ទី៥៖ ចំពោះអត្តសញ្ញាណប័ណ្ណស្នងការត្រូវតែពិនិត្យមើលកិច្ចការនេះឡើងវិញ ព្រមទាំងពង្រឹងកំណត់បញ្ជីឈ្មោះដែលនៅសេសសល់ឡើងវិញ ទាំងឈ្មោះចាស់និងឈ្មោះថ្មី ព្រមទាំងបង្កើត Group តេឡេក្រាមដើម្បីងាយស្រួលក្នុងការតាមដានជៀសវាងបងប្អូនប្រជាពលរដ្ឋថាមិនបានទៅបោះឆ្នោតដោយសារមិនមានឯកសារគ្រប់។

*ទី៦៖ ពាក់ព័ន្ធនិងការគ្រប់គ្រងធនធានធម្មជាតិ មកទល់ពេលនេះមិនមានការទន្ទ្រានថ្មីទៀតទេប៉ុន្តែក្រុងស្រុកទាំងអស់ត្រូវតែផ្សព្វផ្សាយនិងប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ យើងមិនមានការកាត់ជ្វាលទៀតទេ ដោយសារឥឡូវនេះយើងមានលិខិតចេញពីក្រសួងច្បាស់លាស់។ ក្នុងករណីមានការទន្ទ្រានអាជ្ញាធរក្រុងស្រុកសាមីត្រូវតែបង្ក្រាបនិងរាយការណ៍ពីវិធានការបង្ក្រាប ទៅក្រសួងឲ្យបានច្បាស់លាស់។

*ទី៧៖ ចំពោះការបើករដូវនេសាទនិងបិទរដូវនេសាទ មន្ទីរជំនាញត្រូវធ្វើតាមនីតិវិធីកំណត់ច្បាស់លាស់ ដោយស្របទៅតាមគោលការណ៍ដែលក្រសួងបានដាក់ចេញ។ ក្នុងករណីមានបទល្មើសកើតឡើង ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចាត់វិធាន ការបង្ក្រាបឲ្យបានទាន់ពេលវេលា។

លោក ងួន រតនៈ ជំរុញឲ្យក្រុមការងារចុះបញ្ជីដីធ្លីតំបន់២ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យមកចុះបញ្ជី និងធ្វើឲ្យបានចប់សព្វគ្រប់មុនរដូវវស្សាចូលមកដល់ និងសង្ឃឹមយ៉ាងមុតមាំថាការដាក់ចេញនូវគោលការណ៍ សំខាន់ទាំងអស់នេះ ជំរុញឲ្យការអនុវត្តផែនការសកម្មភាពប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ