(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថាប័នអយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលយុត្តិធម៌ បានប្រជុំផ្សព្វផ្សាយ និងការពង្រឹងច្បាប់លើក្រុមក្មេងទំនើង ដែលប្រព្រឹត្តទៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម។ពិធីនេះក៏មានការចូលរួមពីស្នងការរងទទួលផែនជំនាញ អធិការក្រុងស្រុកទាំង១០ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ និងភ្នាក់ងារសង្គមកិច្ច នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម ប្រមាណ ២៥០នាក់ ។លោក តូច ឧត្តម ព្រះរាជអាជ្ញារង បានឲ្យដឹងថា កម្មវិធីនេះមានសារៈសំខាន់ ពោលគឺជាការបន្តចូលរួមពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ ភ្នាក់ងារនគបាលយុត្តិធម៌ និងមន្ត្រីនគរបាល ដើម្បីធានាការអនុវត្តច្បាប់ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងស្របតាមវិធានច្បាប់។ពិធីនេះក៏ជាការផ្សព្វផ្សាយមួយ ដែលប្រកាសចេញជាថ្មីនូវជំហរកាន់តែរឹងមាំ ម៉ឺងម៉ាត់ច្បាស់លាស់ និងមិនអត់ឱន របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចំពោះការបង្ក្រាប និងចោទប្រកាន់លើក្រុមក្មេងទំនើង ក្នុងដែនដីខេត្តកំពង់ចាម។លោកព្រះរាជ្ញារង បានបញ្ជាក់ទៀតថា ការអនុវត្តច្បាប់ដោយមិនលើកលែងលើករណីក្រុមក្មេងទំនើង ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្នុងដែនដីខេត្តកំពង់ចាម គឺជាការគិតគូរពិចារណាអំពីផលប្រយោជន៍សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋកំពង់ចាម។ក្រៅពីនេះការបន្តអនុវត្តវិធានការច្បាប់លើករណីបទល្មើសគ្រឿងញៀន និងបទល្មើសចរាចរណ៍ ក៏នៅតែជាបញ្ហាអាទិភាពដែលស្ថិតក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ