ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ នៅប្រទេសសឹង្ហបុរី រសៀលថ្ងៃទី២ ខែ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន – អាមេរិក។ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានធ្វើការចែករំលែកទស្សនៈមួយចំនួន លើបញ្ហាសំខាន់ដែលអាចមានឥទ្ធិពលលើទិសដៅ នៃកិច្ចសហប្រតិបត្តិការ ការពារជាតិ អាម៉េរិក-អាស៊ាន។ ឯកឧត្តម បានបញ្ជាក់ថា៖ អាមេរិកគឺជាដៃគូដ៏រឹងមាំរបស់អាស៊ាន ហើយកិច្ចសហប្រតិបត្តិការរបស់យើងបានចាប់ផ្តើមដោយឈរលើគុណតម្លៃនិងប្រយោជន៍រួម។ ទាំងអាស៊ាន និងអាមេរិក គឺសុទ្ធតែបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារនិងគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដោយនេះបានបង្កើតបរិយាកាសអំណោយផលក្នុងការជំរុញឱ្យមានសន្តិភាព និងស្ថិរភាព ព្រមទាំងការគោរពអធិបតេយ្យភាពរបស់ប្រជាជាតិទាំងអស់នៅក្នុងពិភពលោក។ឯកឧត្តម ទៀ សីហា បានសង្កត់ធ្ងន់ថា៖ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនត្រឹមតែមានសារសំខាន់ចំពោះតែអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារសំខាន់ដល់សកលលោកទាំងមូលផងដែរ។ កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន-អាម៉េរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពរបស់តំបន់ដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់រួម និងដើម្បីឈានដល់ការសម្រេចចក្ខុវិស័យរួមនៃតំបន់ដែលមានសុវត្ថិភាព និងវិបុលភាព។ កម្ពុជាគាំទ្រតួនាទីនិងការរួមចំណែករបស់អាមេរិកនៅក្នុងកិច្ចការតំបន់ និងកិច្ចសហប្រតិបត្តិការជាមួយនឹងអាស៊ានក្រោមក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាម៉េរិក។នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន – អាមេរិក នាឱកាសនោះ ឯកឧត្តម ឡយដ៏ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិកបានបញ្ជាក់ថា៖ អាមេរិកនៅតែមានការប្តេជ្ញាចិត្តក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តប្រទេសអាស៊ាន ដើម្បីស្ថិរភាព សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ ។ អាមេរិកនឹងបន្តជាដៃគូសំខាន់របស់ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក ( ADMM-Plus ) ក្នុងនោះរួមមាន ការកសាងសមត្ថភាពសម្រាប់អាស៊ាន និង កម្មវិធីនាយទាហានជំនាន់ក្រោយ និងកម្មវិធីស្រ្តីនៅក្នុងសន្តិភាព និង សន្តិសុខ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ