ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មេឈ្មួញឈើ ដេវីត កំពុងដឹកជញ្ជូនឈើចេញពីស្នាក់ការរងបរិស្ថានស្រែឈូក កាត់តាមផ្លូវផ្សារ១១៥ យ៉ាងសកម្ម
Sat,29 June 2024 (Time 06:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 110នាក់)

មណ្ឌលគីរី: ប្រភពព័ត៌មានរាយការណ៍ថា មេឈ្មួញឈេីម្នាក់ឈ្មោះដេវីត កំពុងបង្កើនការដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតចេញពីតំបន់អភិរក្សនៃស្នាក់ការរងបរិស្ថានចំណុចស្រែ ឈូក ឋិតក្នុងដែនជម្រកសត្វព្រៃកែវសីមាយ៉ាងសកម្ម ដោយឆ្លងកាត់តាមផ្លូវ១១៥និងជួនកាលផ្លូវ ៣៥ ឆ្លងចូលទឹកដីខេត្តក្រចេះ មុនបន្តដំណើរចូលទៅប្រទេសវៀតណាម។ ចំណុចដើមទីគឺការដឹកចេញពីដែនអភិរក្សនៃស្នាក់ការរងបរិស្ថានស្រែឈូក គ្រប់គ្រងដោយលោក ម៉ាន ហ្វាអ៊ីលីន ក្នុងដែនជំរកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដឹកនាំនិងគ្រប់គ្រងដោយ លោកឆៅ ប៊ុនធឿន ដែលលោកឆៅ ប៊ុនធឿន ត្រូវបានលោកថង សាវុន អភិបាល ខេត្តមណ្ឌលគិរីស្នើរ ទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបណ្ឌិតអៀង សុផល្លែត ឲ្យដកតំណែងចេញនៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះប្រជាពលរដ្ឋបានឃើញសមត្ថកិច្ចស៊ីវិលមួយក្រុមនៅក្នុងភូមិសាស្ត្រស្រុកស្នួលខេត្តក្រចេះបានឃាត់សួរនាំឈ្មួញឈើឈ្មោះ ដេវីត បានមួយភ្លែត ក៏ត្រូវគេឃើញដោះលែងឱ្យរថយន្តដឹកឈើពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 2AH.0814 បន្តដំណើរទៅមុខទៀតដោយរលូន។ ប្រភពរាយការណ៍បន្ថែមថា ករណីដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីស្រែ ឈូកកាត់តាមផ្លូវផ្សារ១១៥ និងផ្លូវ៣៥ ស្ថិតនៅចំណុចភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែន ស្រុកស្នួល ខេត្តក្រចេះ ខាងលើនេះ បានកើតមានជារៀងរាល់ថ្ងៃ។ ឈើទាំងនោះ ត្រូវបានដឹកចេញពីតំបន់ដែនអភិរក្សសីមា ជាពិសេសដឹកចេញពីតំបន់ស្រែឈូក គ្រប់គ្រងដោយលោក ម៉ាន ហ្វាអ៊ីលីន។ ក្រៅពីឈ្មួញខាងលើនេះ ក៏នៅមានក្រុមអ្នករកស៊ីផ្សេង ទៀតធ្វើសកម្មភាពជារៀងរាល់ ថ្ងៃ ដែលក្នុងនោះក៏មាន ការដឹកជញ្ជូនតាមម៉ូតូផងដែរបើតាមសេចក្តីរាយការណ៍ឲ្យដឹងថា នៅក្នុងតំបន់ស្រែ ឈូកសកម្មភាព នៃការដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងកើតមានជារៀងរាល់យប់ដោយសារតែការឃុបឃិតគ្នា ជាប្រព័ន្ធរវាងឈ្មួញនិងមន្ត្រីបរិស្ថាន ដែលទទួល ខុសត្រូវនៅទីនោះគឺលោកម៉ាន ហ្វាអ៊ីលីន។ លោក ម៉ាន ហ្វាអេលីន ជាអ្នកគ្រប់គ្រងស្នាក់ការរងបរិស្ថានស្រែឈូក ហើយស្នាក់ការរងបរិស្ថានស្រែឈូក ស្ថិតក្រោមការគ្រប់ គ្រងរបស់ការិយាល័យដែនជម្រកសត្វព្រៃកែវសីមាដែលដឹកនាំដោយលោក ស៊ិន សត្ថា។ ដូច្នេះ ហើយបានជាគេថា បទល្មើសព្រៃឈើដែលកំពុងកើត មាននៅក្នុងទឹកដីខេត្តមណ្ឌលគិរី ជាពិសេសចេញពីតំបន់អភិរក្សកែវសីមារាល់ថ្ងៃនេះគឺជាប្រព័ន្ធ។ ប្រព័ន្ធនោះគឺថា បើបង់លុយឲ្យលោក ម៉ាន ហ្វាអ៊ីលីន ហើយមិនបង់ឲ្យលោក ស៊ិន សត្ថា ក៏មិនអាចដំណើរការដឹកជញ្ជូនបានដោយរលូននោះដែរ ហើយបង់ឲ្យលោក សត្ថា តែមិនបង់ឲ្យលោកប្រធាន ឆៅ ប៊ុនធឿន ក៏មិនអាចដំណើរការបានដែរយ៉ាងណាក៏ដោយ មានសេចក្តីរាយការណ៍ថា ករណីខ្លះលោកម៉ាន ហ្វាអេលីន បើទោះបីជាជិតស្និតជាមួយនឹងមេ ស៊ិន សត្ថា ក៏ដោយក៏រឿយៗលោក អ៊ីលីន តែងតែស៊ីដាច់មេរបស់ខ្លួនញឹកញាប់ដែរ។ករណីខ្លះម៉ូតូ១គ្រឿងត្រូវបង់៥-៨ម៉ឺនរៀល ជួនកាលក៏លោក អ៊ីលីន មិនបង់ឲ្យលោកប្រធាន សត្ថា នោះដែរ។ លោកអ៊ីលីន តែងតែស៊ីដាច់លោកសត្ថា ញឹកញាប់ ប៉ុន្តែក៏មិនហ៊ានស៊ីករណីធំៗនោះដែរ។ ប្រភពខ្លះខ្សឹបថា ពួកឈ្មួញរកស៊ីដឹកឈើមួយចំនួនខិលខូចមិនបានផ្ដល់លាបសក្ការៈឲ្យលោកប្រធានមន្ទីរ ឆៅ ប៊ុនធឿន នោះដែរ ពីព្រោះលោក ឆៅ ប៊ុនធឿន មិនមែនជាអ្នកដែលនៅប្រតិបត្តិការ ឃើញផ្ទាល់នៃបទល្មើសនោះឡើយក្រៅពីសកម្មភាព ដែលកំពុងកើតមាននៅតំបន់ស្រែ ឈូកសព្វថ្ងៃនេះ ក៏នៅមានការដឹកជញ្ជូនចេញពីតំបន់ក្រោមក្លៀករបស់ដែនជម្រកសត្វព្រៃកែវសីមា ដែលស្ថិត នៅតាមបណ្ដោយផ្លូវលេខ៧៦ ជារៀងរាល់ថ្ងៃនោះដែរ។ អ្វីដែលកំពុងកើតមាន វាជាផលប្រយោជន៍បុគ្គល ក្នុងនាមលោក ឆៅ ប៊ុនធឿន ដែលកំពុងសន្សំកាក់ល្អិត ពីបទល្មើសព្រៃឈើ។ លោក ឆៅ ប៊ុនធឿន មិនដែលខ្វល់អំពីបញ្ហាដែលកំពុងកើតមាន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទេ បើទោះបីជារដ្ឋបាលខេត្តមណ្ឌលគិរី បានស្នើឲ្យក្រសួងបរិស្ថានដកលោក(ឆៅ ប៊ុនធឿន)ចេញពីតំណែងក៏ដោយ។ ជាការពិត រហូតមកដល់ពេលនេះមិនទាន់ឮមានចំណាត់ការយ៉ាងណានៅឡើយ ចំពោះលោកប្រធានមន្ទីរ ឆៅ ប៊ុនធឿន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ