(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់និងលើកកម្ពស់ ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន» នៅក្នុងនោះគ្រឿងញៀនចំនួន ២២,២៥២.១០ ក្រាម ត្រូវបានរៀបចំពិធីដុតបំផ្លាញចោលផងដែរ។ពិធីនេះបានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីតំណាងសាលាឧទ្ធរណ៍បាត់ដំបង លោកប្រធានសាលាដំបូងខេត្តសាលាដំបូងខេត្ត, លោកព្រះរាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត,កងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងស្ថាប័ន ពាក់ព័ន្ធជាច្រើនទៀត។នាឱកាសលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មន្ទីរ អង្គភាព អាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ចក្នុងការចូលរួមចំណែកបង្រ្កាប ការទប់ស្កាត់ ការអប់រំណែនាំ អំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសគឺការរៀបចំ ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៍មានសារៈសំខាន់នាពេលនេះ។លោកអភិបាលខេត្តបាត់ដំបង បានថ្លែងទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តដឹកនាំអនុវត្ត និងថែរក្សាមរតកសន្តិភាព និងសន្តិសុខដ៍ថ្លៃថ្លា តម្កល់វិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាវិស័យអាទិភាពចាំបាច់បំផុតរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីនយោបាយ និងវិធានការគន្លឹះទាំង៥ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ កំណែទម្រង់ក្បាលម៉ាសុីនដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបង្កើតគណៈបញ្ជាការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាសក្ខីភាពយ៉ាងប្រត្យក្សមួយ បង្ហាញពីគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដោយមិនរាថយឡើយ។មិនតែប៉ុណ្ណោះចំពោះបញ្ហាគ្រឿងញៀនខុសច្បាប់នេះ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដ៏មុតស្រួច តាមរយៈបទបញ្ជាលេខ០១ បប ស្តីពីការដាក់ចេញវិធានការមុឺងម៉ាត់ និងបទបញ្ជាដាច់ខាតចំពោះមន្ត្រីរាជការសុីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជាប់កិច្ចសន្យា តាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលពាក់ព័ន្ធនិងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង។ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានឡើងសារលិខិតទាំងស្រុងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ហើយគណ:អធិបតីអញ្ជើញបង្ហោះប៉េងប៉ោងជានិមត្តរូបផងដែរ។នៅចុងបញ្ចប់ គណ:អធិបតី និងអ្នកចូលរួមទាំងអស់បានអញ្ជើញដង្ហែរគ្រឿងញៀន និងវត្ថតាងទាំងអស់យកទៅដុតបំផ្លាញចោលនៅទីព្រលានយន្តហោះវាលបែកចានបាត់ដំបងផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ