(បាត់ដំបង)៖ កិច្ចប្រជុំស្តីពីការទប់ស្កាត់ការទន្រ្ទានកាន់កាប់ដីរដ្ឋ ក្នុងតំបន់ដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ-សង្កែ-មោងឬស្សី និងថ្មគោល នៃខេត្តបាត់ដបង។ កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមវត្តមាន លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួម ពីប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោក អភិបាលស្រុកទាំងបួន មានស្រុកមោងឬស្សី ស្រុកសង្កែស្រុកឯកភ្នំពេញនិងស្រុកថ្មគោល លោកមេឃុំពាក់ព័ន្ធទាំង១៤ឃុំ នៃស្រុកទាំងបួន ក្នុងខេត្តបាត់ដំបង។ក្នុងកិច្ចប្រជុំនេះលោក សុខ លូ បានអនុញ្ញាតឲ្យអភិបាលស្រុក មន្ទីរជំនាញលោកមេឃុំពាក់ព័ន្ធ ឡើងរាយការណ៍ពីលទ្ធផលនិងបញ្ហាប្រឈមនានាជូនអង្គប្រជុំ ដើម្បីក្តាប់របាយការណ៍ និងរកដំណោះស្រាយ ចាត់វិធានការតាមច្បាប់។លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រោយពីស្តាប់របាយការណ៍លទ្ធផល នៃទប់ស្កាត់ការទន្រ្ទានកាន់កាប់ដីរដ្ឋ ក្នុងតំបន់ដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាបជាតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ-សង្កែ និងមោងឬស្សី និងស្រុកថ្មគោល និងបានរំលឹកថា មន្រ្តីជំនាញពាក់ព័ន្ធយើង បានធ្វើការបោះបង្គោលរវាងព្រំដីហាមឃាត់និងដីដែលរាជរដ្ឋាភិបាល បានឆ្វៀលជូនប្រជាប្រពលរដ្ឋរួចកន្លងមកហើយនោះ និងបង្គោលព្រំរវាងពីឃុំ១ទៅឃុំ១ទៀត ឲ្យបានច្បាស់លាស់ ដោយគ្មានការលួចរំកិលបង្គោលព្រំនោះបានឡើយ។លោកបានប្រាប់ប្រជាពលរដ្ឋណា ដែលបានរំលោភក្នុងតំបន់ហាមឃាត់កន្លងមក និង ជនណាដែលកំពុងបន្តទន្រ្ទានយកដីបន្តទៀត មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំពាក់ព័ន្ធ ទាំងអស់សូមកុំឲ្យមានការ ពាក់ព័ន្ធ ជាមួយជនល្មើសឡើយ បើមន្រ្តីណាមានការពាក់ព័ន្ធ ត្រូវទទួលរងវិធានការរដ្ឋបាល ហើយមន្រ្តីទាំងអស់ត្រូវសហការគ្នាទប់ស្កាត់ឲ្យបាន និងមិនអនុញ្ញាតឲ្យកើតមាននូវបទល្មើសទាំងអស់នេះ បន្តកើតមានឡើងបន្ថែមទៀត បើជនល្មើសណានៅតែបន្តសកម្មភាពអាណាធិបតេយ្យនេះទៀត គឺយើងជាអាជ្ញាធរមូលដ្ឋានគ្រប់ទីកន្លែង គ្រប់ជំនាញ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់។លោក សុខ លូ បានផ្តាំផ្ញើដល់មន្រ្តីពាក់ព័ន្ធទាំងអស់ក្នុងកិច្ចប្រជុំថា សូមមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្សព្វផ្សាយបទបញ្ជាថ្នាក់លើបន្ថែមទៀត ដល់ពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនកុំឲ្យបន្តសកម្មភាពណា ដែលនាំឲ្យខុសច្បាប់ ហើយយើងជាមន្រ្តីត្រូវធ្វើសកម្មភាពត្រួតពិនិត្យរឿងនេះជាប្រចាំដូចភ្លៀងរលឹមដាច់ខាតមិនឲ្យកើតមានទៀតឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ